Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ឧសភា នេះ បានថ្លែងអំណរអរគុណ ប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តគាំទ្រ និងបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខ។

អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន សូមអរគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ រួមទាំងសមាជិក សមាជិការគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ។

សម្ដេចបន្ដថា ជោគជ័យទាំងអស់នេះ គឺមិនមែនគ្រាន់តែជាស្នាដៃរបស់ថ្នាក់ដឹកនាំគណបក្សនោះទេ គឺបានកើតឡើងពីសកម្មភាពរួមគ្នាពីសមាជិកសមាជិការ របស់គណបក្សទាំងអស់ដែលបានរួមចំណែកក្នុងសកម្មភាពរបសគណបក្សប្រជាជនទាំងមូល។

នាយករដ្ឋមន្ដ្រី បន្ថែមថា ជោគជ័យទាំងអស់នោះ ក៏មិនអាចកាត់ផ្ដាច់បានពីសកម្មភាពចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ជាពិសេសពីជីដូនជីតារបស់ចៅៗ និងក្មួយៗទាំងអស់ ដែលបានខិតខំរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ។

សម្ដេច ហ៊ុន សែន បានថ្លែងថា “ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលមានជំនឿទុកចិត្ត គាំទ្រ និងបោះឆ្នោតឲ្យ​ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor