Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ មានសភាពខុសប្រក្រតី កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងៗពីសំណាក់មហាជនក្នុងបណ្តាញសង្គម បន្ទាប់ពីរូបភាពនៃចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេចែកចាយ ប៉ុន្តែមកដល់ម៉ោងនេះមិនទាន់ដឹងថា ចម្លាក់នេះ ស្តិតនៅកន្លែងនៅឡើយទេ។

ក្នុងនោះ មហាជនមួយចំនួនបានបញ្ចេញមតិ ចំពោះ រូបចម្លាក់ខុសប្រក្រតីរបស់ ព្រះបាទជ័យវរ្ម័នទី៧ នេះថា:

“ពេលដាក់រូបតំណាងឲ្យព្រះអង្គសូមមើលឆ្វេងស្តាំផង”

“កំហុសទី១ គឺអ្នកធ្វើ
កំហុសទី២ គឺអ្នកទទួល
កំហុសទី៣ គឺក្នុងចំណោមគ្រូពិតជាមានអ្នកមិនពេញចិត្តតែមិនហ៊ាននិយាយ ព្រោះខ្លាចអស់ប្រាក់ខែ ខ្លាចគេព្យួមិនឲ្យមកបង្រៀន ដូច្នេះមានតែទ្រាំមើលការប្រមាថបុព្វបុរសពីមួយថ្ងៃទៅថ្ងៃចឹងទៅ”
 

ក្រោយទទួលបានដំណឹងនេះ និងចង់កែសម្រួលដោយស្មោះចេញពីចិត្ត មុននេះបន្តិច ជាងចម្លាក់​ដ៏​ចំណាន​ម្នាក់ មានឈ្មោះក្នុងហ្វេសបុកថា “Kamong Dong” បានចេញមកប្រកាសថា:

តេីរូបនេះស្ថិតនៅសាលាណាដែរ ? ព្រោះខ្ញុំចង់ប្ដូរដោយមិនយកកំរ៉ៃនោះទេ សូមលោកនាយកសាលាទាក់ទងតាមឆាតរបស់ខ្ញុំចុះ

បេីសិនខានសាលាត្រូវការប្តូខ្ញុំជួុយដោយមិនយកប្រាក់ ហេីយជុួុយដឹកដល់សាលាផងដែរ នេះមិនមែនជាកាបង្អាប់នោះទេ គ្រាន់តែមិនចង់អោយកូនខ្មែរយល់ខុសពីរចនាបតដេីម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor