Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ដំណឹងផ្លាស់ប្តូរ គណៈកម្មការថ្មី ក្នុងកម្មវិធី THE VOICE KIDS CAMBODIA រដូវកាលទី ២ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយមានការផ្លាស់ប្តូរ Coach សុគន្ធ និសា ចេញ និងដាក់ជំនួស កញ្ញា សួស វីហ្សា វិញ ហើយលោក ព្រាប សុវត្ថិ និងកញ្ញា ឧក សុគន្ធកញ្ញា នៅតែបន្តធ្វើជាគណៈកម្មការដដែរ។

ខណៈពេលដែលការប្រកួត កម្មវិធី THE VOICE KIDS CAMBODIA រដូវកាលទី ២ នឹងខិតជិះមកដល់នាងពេលខាងមុខ កាលពីម្សិលមិញ មានការសំភាសន៍ផ្ទាល់ អំពីចំណាប់អារម្មណ៍របស់ Coach ទាំងបី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ កញ្ញា សួស វីហ្សា ដែលជា Coach ថ្មីក្នុងកម្មវិធី ក្នុងនោះ តារាចម្រៀងរូបស្រស់ សួស វីហ្សា បានបង្ហាញអារម្មណ៍ពិតថា:

កញ្ញាសប្បាយ និងរំភើបជាខ្លាំង ប់ុន្តែកញ្ញាមានអារម្មណ៍ថាភ័យ និងត្រូវប្រុងប្រយ័ត្នជាងមុខ ព្រោះការងារថ្មីនេះ កញ្ញាគិតថាជាជំហានថ្មី និងជាតំណែងធំមួយ ក្នុងជីវិត បន្ទាប់ពីក្លាយជាតារាចម្រៀង។

ខាងក្រោមគឺជាវីដេអូទាំងស្រុងនៃការសំភាសន៍ សួស វីហ្សា:

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor