Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នាល្ងាចថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន ជនជាតិខ្មែរ និងជនជាតិវៀតណាម ដែលពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកោះធំ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៣០នាទី តាមមាត្រា៤០ និង៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទ ទី១.ឈ្មោះ ដាំង ថាន់ធី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ ជា វិបុល ហៅឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ3DE1 ផ្លូវលេខ៣៨៨ ភូមិ៣ មុខរបរបុក្គលិកកាស៊ីណូ NAGA ទី៣.ឈ្មោះ ប៊ួយ ធីជិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិអានថេរ ឃុំអានថេរ ស្រុកកេសិត ខេត្តសុចាំង ប្រទេសវៀតណាម មុខរបរបុគ្គលិកកាស៊ីណូក្រេនដ្រ្គាកនរីសត ទី៤.ឈ្មោះ ង្វៀង យ៉ាំងសាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិប៉ិនយី ឃុំឃិនប៉ិន ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម មុខរបរទិញលក់ផ្លែស្វាយ និងទី៥.ឈ្មោះ ប៊ួយ ធីគីមទ្រី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុខរបរបម្រើការងារក្នុងហាងខារ៉ាអូខេ ជ្រៃធំ។

សូមរំលឹកថា ក្នុងប្រតិបត្តិការណ៍ដ៏ក្តៅគគុករបស់កម្លាំងនគរបាលស្រុកកោះធំ ដោយសហការជាមួយប៉ុស្តិ៍រដ្ឋបាលសំពៅលូន បានឃាត់ខ្លួនក្រុមជនជាតិវៀតណាមប្រុស ស្រី ៥នាក់ និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ធំ, អ៊ិចស្តាស៊ី (MDMA) ១៣គ្រាប់, ម៉ាទឹកកកលាយ MDMA ចំនួន២កញ្ចប់តូច, MDMA បំបែកហើយចំនួន១កញ្ចប់តូច, កញ្ឆាក្រៀមចំនួន១កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

ស្នងការរងបានបន្ថែមទៀតថា កាលពីវេលាកើតហេតុខាងលើ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន ចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន បានជួបមុខសញ្ញាសង្ស័យ២នាក់ និងបានធ្វើការឆែកឆេរត្រួតពិនិត្យបន្ទប់ជួលដែលអ្នកទាំងពីរជួលស្នាក់នៅ រកឃើញម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន២កញ្ចប់ធំ, អ៊ិចស្តាស៊ី (MDMA) ១៣គ្រាប់, ថ្នាំម៉ាទឹកកកលាយ MDMA ចំនួន១កញ្ចប់តូច, MDMA បំបែកហើយចំនួន១កញ្ចប់តូច, កញ្ឆាក្រៀមចំនួន ១កញ្ចប់ និងសម្ភារកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់មក សមត្ថកិច្ចក៏បន្តឆែកឆេរបន្ទប់ជួលក្បែរគ្នារកឃើញថ្នាំញៀន (ម៉ាទឹកកក) លាយជាមួយអ៊ិចស្តាស៊ី(ADNA) ចំនួន១កញ្ចប់តូច និងសម្ភារកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន ដោយបានឃាត់ខ្លួជនសង្ស័យ៣នាក់ទៀត យកទៅសួរនាំតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor