Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយមើលឃើញពីភាពខ្វះខាត និងជំងឺរ៉ាំរៃ របស់តារាកំប្លែង លោកយាយ ណយ សំណាង នោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ​ នៅ​ព្រឹកថ្ងៃសុក្រ ទី៤ ខែឧសភា​ ឆ្នាំ​២០១៨នេះ បានចុះទៅសួរសុខទុក្ខដល់គេហដ្ឋានរបស់លោកយាយ ស្ថិតនៅភូមិ សន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌមានប្រសាសន៍ថា ក្នុងនាមជាអជ្ញាធរដែនដី ខ្ញុំ​​មិនប្រងើយកន្តើយចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឡើយឲ្យ​តែដឹងថា មានបញ្ហាផ្សេង ខ្ញុំតែងតែចុះមកផ្ទាល់ បើទោះបីពេលខ្លះមិនបានមកផ្ទាល់ក៏ចាត់ចែងមន្រ្តីមកចូលរួមសួសុខទុក្ខដែរ ហើយក៏មិនឲ្យ​ប្រជាពលរដ្ឋណាមួយដាច់បាយស្លាប់ដែរ។

លោកអភិបាលខណ្ឌ បន្តទៀតថា លោកយាយ ណយ សំណាង គឺជាសិល្បៈមរតកមនុស្សរស់ដូចនេះយើងត្រូវយកចិត្តទុក្ខដាក់ថែរក្សា ហើយលោកបាក៏បានជូនពរលោកយាយសូមមានសំណាងល្អ សុខភាពល្អ និងឆាប់បានចូលបម្រើ​វិស័យសិល្បៈវប្បធម៌វិញ។

ក្នុងការចុះមកសួសុខទុក្ខនេះលោក ពេជ្រ កែវមុនី ក៏បានឧបត្ថម្ភនូវអង្ករ មី ត្រីខ ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធ និងថវិកាចំនួន១លានរៀលផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor