Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីរកស៊ីរបរម៉ាស្សាកោសជប់៥នាក់ និងស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះគ្មានលេខ យីហោ១៦៨ ហេង ហេង កោសជប់ម៉ាស្សា ផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ សង្ស័យលួចបង្កប់សេវាបម្រើផ្លូវភេទ​។

ប្រតិបត្តិការ​ខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក តាន់ វណ្ណារិទិ្ធ ជាអនុប្រធាននាយកដ្ឋាន សហការនិងកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុសិ៍្តរដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកអនុសេនីយ៍ឯក ជាង សែ អធិការរងនគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលចូលរួមដឹកនាំពីសំណាក់លោក កុល ប៊ុន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយការបង្ក្រាប​ សមត្ថកិច្ចបានរកឃើញស្រោមអនាម័យជាច្រើនប្រអប់ និង​ស្រោមអនាម័យ ទើបប្រើប្រាស់រួច ដោយផ្អែកលើវត្ថុតាងខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ទីតាំងនេះ​បង្កប់សេវាកម្មផ្លូវភេទ ហើយក៏ឃាត់​នារីវ័យក្មេងអាយុជាង២០ឆ្នាំ៥នាក់ និងស្ត្រីវ័យចំណាស់ម្នាក់យកទៅសួរនាំ។

ក្នុង​ប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួន​មនុស្សប្រុស៤នាក់ និងស្ត្រីម្នាក់ផ្សេងទៀតជាអ្នកចងការប្រាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor