Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ បុរសម្នាក់ បានរងរបួសរយះក្បាលធ្ងន់ធ្ងរ ក្រោយពីមានទំនាស់រឿងព្រំដីឈ្លោះប្រកែកគ្នា រហូតឈានដល់ប្រើអំពើហិង្សា ត្រូវភាគីម្ខាងទៀតប្រើប្រាស់កាំបិតខ្វែវកាប់។

ករណីហិង្សាខាងលើនេះ កើតឡើងកាលពី៤និង៤០នាទីរសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រែអូរខ្លុង ខាងត្បូងភូមិស្នាផ្អែកចម្ងាយប្រហែល១៥០០ម៉ែត្រ ឃុំស្រយង់ ស្រុកគូលែន  ខេត្តព្រះវិហារ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វក  ជ័យ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ  រស់នៅភូមិកើតហេតុ។ ចំណែកជនបង្កឈ្មោះ ជា ជឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ (គេចខ្លួនបាត់)។

សមត្ថកិច្ច បន្តថា បន្ទាប់មកកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះតាម​រថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-2764 យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប តាមផ្លូវជាតិលេខ៦៤ លុះដល់ត្រង់ចំណុចខ្នងគោល ក្នុងភូមិសាស្ត្រភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ វេលាម៉ោង៦៖៥នាទីល្ងាចថ្ងៃដដែល ក្រឡាប់រថយន្ត បណ្ដាលឲ្យមានអ្នករងរបួស និងស្លាប់ថែមទៀត ដោយសារផ្លូវកោង​។

សមត្ថកិច្ច បន្តទៀតថា រថយន្តដែលក្រឡាប់ខាងលើ បើកបរដោយ​ឈ្មោះ តឹង តុងហ៊ួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិស្នាផ្អែក ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ (មិនមានរងរបួស)។ និងអ្នករួមដំណើរ៥នាក់ ទី១. ឈ្មោះ វក់ ជី ភេទប្រុស (អ្នករងគ្រោះក្នុងករណីហិង្សា) ២. ឈ្មោះគាំ ជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក ជាមួយគ្នា រងរបួសធ្ងន់ (ដឹកមកព្យាបាលនៅមណ្ឌលសុខភាពកោះកេរស្លាប់)។ ៣. ឈ្មោះ គង់ កន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក គ្មានរបួស។ ៤. ឈ្មោះធុន ធាង ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមស្នាផ្អែក គ្មានរបួស។ ៥. ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នាផ្អែក គ្មានរបួស។

ក្រោយកើតហេតុកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសដឹកយកទៅសសង្គ្រោះនៅមន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor