Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសម្នាក់ ត្រូវជាឪពុកមា បាន​គំរាមចាប់រំលោភក្មួយស្រី រហូតបានសម្រេច ​ត្រូវបានឪពុកក្មេងរងគ្រោះជាបងថ្លៃ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍​ត្រី ពៅ ជីវី បានឲ្យដឹងថា ការឃាត់ខ្លួនបុរសខាងលើនេះ បន្ទាប់ពី​សមត្ថកិច្ចទទួ​លបណ្ដឹងពីឈ្មោះ ខន ដា ភេទប្រុស អាយុ៣៧​ឆ្នាំ នៅភូមិ ពានាផ្សារ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

លោកឧត្តមសេនីយ៍​ត្រី ពៅ ជីវី បានបន្តថា ក្នុងពាក្យបណ្ដឹងជនរងគ្រោះ បានប្ដឹង​ឈ្មោះ វ៉េង វិណៃ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិឃុំជាមួយគ្នា​ ត្រូវជាប្អូនថ្លៃ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ បានធ្វើសកម្មភាពគំរាមចាប់រំលោភ​លើកូនស្រីគាត់​ អាយុ១៦ឆ្មាំ រហូត​បានសម្រេចដង នៅលើផ្ទះក្នុងបន្ទប់ផ្ទះជនរងគ្រោះ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភលើក្មួយស្រី ប្រាកដមែន ដោយបានគំរាហាមមិនឲ្យប្រាប់ដទៃ។ មូលហេតុ ដែលឈានដល់ការចាប់​រំលោភ ព្រោះខ្លួនឃើញនារីរងគ្រោះស្អាតពេក ទ្រាំលែងបានក៏លួចចួលក្នុងបន្ទប់ ហើយរំលោភបានសម្រេចតែម្តង។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល​ស្រុកកញ្ជ្រៀច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor