នៅថ្ងៃទី ០៦ខែ ឧសភា ឆ្នាំ ២០១៨ តាមរយៈគណនីហ្វេសប៊ុក លោក វិល្លាម បានទាមទាឲ្យរដ្ឋាភិបាល បង្ហាញពីពេលវេលាជាក់លាក់នៃការទទួលផលប្រេង ដោយលោកបានលើកឡើងថា៖
ពេលនេះប្រេងឥន្ទនៈកំពុងឡេីងថ្លៃជាខ្លាំងដែលជាហេតុនាំអោយពលរដ្ឋខឹងសម្បារ ខណៈដែលកម្ពុជាយេីងមាន តំបន់បូមប្រេង ៣ប្លុក ប្លុក A រដ្ឋាភិបាលបានសន្យាយ៉ាងម៉ុតមាំថានឹងទទួលបានប្រេងដំបូងនៅម៉ោង ១២ ថ្ងៃ១២ ខែ១២ ឆ្នាំ២០១២យ៉ាងណាមិញការសន្យាខ្យល់បានអូសបន្លាយរហូតប្លុក A មិនទាន់បាទទួលផលផង នៅមានការផ្ដល់អាជ្ញាប័ណ្ណអោយក្រុមហ៊ុនបរទេស អភិវឌ្ឍន៍នៅ ប្លុក D បន្ថែមទៀត
សូមអាជ្ញាធរប្រេងនឹងក្រសួងរ៉ែនឹងឋាមពលមេត្តាបង្ហាញ ភាពជាក់លាក់មួយដល់ពលរដ្ឋអោយបានដឹងថាតេីថ្ងៃណាទេីបកម្ពុជាទទួលបានប្រេងពិតប្រាកដ
គូសបញ្ជាក់ថា សម័យសង្គ្រាមទសវត្សរ៍ទី៧០មានក្រុមហ៊ុនបារាំងបានមកធ្វេីការដណណើរការ, តែត្រូវបាត់ដំណឹងទៅវិញនៅក្រោយរបបសាធារណៈរដ្ឋខ្មែរដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...លុះតំណរមកលោក ហ៊ុន សែននាយករដ្ឋមន្ត្រីខ្មែរប្រកាសថា តំបន់ប្រេងកាតដែលសង់ដោយក្រុមហ៊ុនអាមេរិកាំងឈ្មោះស៊ើវ្រុននិងបូមយកនៅក្នុងឆ្នាំ២០១២ ខែ១២ ថ្ងៃទី១២ នៅវេលាម៉ោង១២ នៅពេលដល់ថ្ងៃ ខែ ឆ្នាំ និងម៉ោងកំណត់ស្រាប់តែស្ងាត់ឈឹង ហើយលោកក៏មិនបានប្រាប់នូវហេតុការណ៍ដែលមិនបានបូមនេះដែរ។ ដូច្នេះ តើលោកអ្នកដែលកំពុងអានមានឆ្ងល់អំពីរឿងនេះដែរឬទេ? ពិតមែនហើយ បើខ្មែរយើងមិនបានតាមដានគឺ ប្រាកដជាមិនដឹងមែន, តែខ្ញុំក៏មិនបន្ទោសដែរ នេះមកពីយើងធ្វេសប្រហែស ។ល។