ឧត្តរមានជ័យៈ មានកណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធំ២គ្រឿង បុកគ្នា ពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា លើកំណាត់ផ្លូវខេត្តលេខ២៦.២៥ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ បណ្តាលឲ្យមនុស្សម្នាក់។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនោះ ទី១ ម៉ាក Nissan ពណ៌ស៥តោន សេរី ២០០០ ស្លាកលេខ បើកបរដោយឈ្មោះ ឡូត ធី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ គង់តាណឹង ឃុំគង់តាណឹង ស្រុកកងមាស ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់)។ រថយន្តទី២ ម៉ាក Hyunday ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្ត ម៉ាក Hyunday ៥ តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 7956 ឆ្នាំ ១៩៩៧ (អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយកើតហេតុ មន្ត្រីជំនាញបានធ្វើការវាស់វែងរួច រួចយករថយន្តទាំងពីរគ្រឿង មករក្សានៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង។ ចំណែកសាកសព សមត្ថកិច្ច បានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕