Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅភូមិបឹងឈូកសង្កាត់ និរោធខណ្ឌច្បារអំពៅ កំពុងនាំគ្នាព្រួយបារម្មរណ៍ពីអនាគតកូនតូចៗ របស់ពួកគាត់ដែលរាល់ថ្ងៃលែងចង់ទៅសាលាដោយសារតែគេញៀននឹងល្បែងហ្គេមណេត វក់ស្មារតីភ្លេចកាសិក្សា និងនិយាយណែនាំលែងស្ដាប់។

ពួកគាត់បញ្ជាក់ថា ទីតាំងល្បែងហ្គេមណេត វក់ក្មេងៗនេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងមួយនេះ បើកបម្រើសេវាក្មេងតូចធំជារាងរាល់ថ្ងៃ ដោយមិនខ្វល់អ្វីទាំងអស់ឲ្យតែបានផលប្រយោជន៍ពួកគេ។

ដូច្នេះហើយទើបពួកគាត់រត់មកពឹងអ្នកសារព័ត៌មាន ឲ្យជួយផ្សាយ ជម្រាបជួនដំណឹងឲ្យដឹងដល់ លោក ចេង មុនីរ៉ា ដែលជាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ មេត្តាមានវិធានការចំពោះទីតាំងល្បែងហ្គេម​អ៊ិនធើណេត​មួយនេះផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor