Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្រែកទ្រហូយំពីសំណាក់ក្រុមគ្រួសារដែលសោកស្តាយការបាត់បង់ជីវិតសមាជិកម្នាក់នៅក្នុងគ្រួសារដែលមិនអាចវិលមកវិញបាន ខណៈរូបគាត់កំពុងតែធ្វើការនៅក្នុងឃ្លាំងរបស់បងប្អូន ហើយស្រាប់តែដាច់បាក់ធ្នឹមដែកសង្កត់លើ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាអាណោចអាធ័ម។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ស្ថិតនៅក្នុងឃ្លាំងសង់ថ្មីមួយកន្លែង ស្របផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ កៅ ចាន់ណារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាមេការជាងដែក ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភពពីកម្មកររួមការងារបានឲ្យដឹងថា ឃ្លាំងខាងលើ មានស្តុកសន្លឹកអាលុយកាបូន ដែលគេយកមកសម្រាប់ធ្វើជាផ្ទាំងឡូហ្គោ ផ្ទាំងប៉ាណូ ដោយក្នុងមួយសន្លឹកមានទម្ងន់១៣គីឡូក្រាម ហើយមុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករ២នាក់ទៀត បានចូលទៅរើសន្លឹកអាលុយមីញ៉ូមនោះ ដោយរើទាញសន្លឹកពីធ្នើរខាងលើ យកមករៀបដាក់នៅធ្នើរខាងក្រោយ ដោយកម្មករ២នាក់ ឡើងទៅខាងលើ ចំណែកជនរងគ្រោះរៀបនៅខាងក្រោម។ ពេលដែលកំពុងតែទាញរៀប ស្រាប់តែជាអកុសល ធ្នឹមធ្វើអំពីដែក បានដាច់ទឹកអន្សាធ្លាក់ទាំងសន្លឹកអាលុយកាបូន មកសង្កត់លើជនរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗមួយរំពេច។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor