Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ បុរសម្នាក់ បានរងរបួសបែកក្បាលហូរមឈាមពេញខ្លួន ខណៈត្រូវបុរសម្នាក់ទៀតវាយ ដោយសាររឿងជនរងគ្រោះជំពាក់លុយ ចំនួន២០០០០០រៀល ហើយមិនព្រមសង ក៏កើតជាអំពើហិង្សាតែម្ដង កាលពីថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទី នៅចំណុចភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភួមិន្ទ ខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ យក់ ពីង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ កម្ពុជាក្រោម មានទីលំនៅភូមិ១ សង្កាត់ដងទង់ មុខរបជាងសំណង់ បានមកទាលុយពីឈ្មោះ ផែន យឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ កម្ពុជាក្រោម ជាអ្នករងគ្រោះ ហើយត្រូវជាមេជាងសំណង់ នៅពេលឈ្មោះ យក់ ពីង ទៅទាលុយមិនបាន ក៏វាយទៅលើឈ្មោះ ផែន យឹង បណ្តាលឲ្យបែកឈាមក្រោមភ្នែកស្តាំ និងទាត់ជាច្រើនជើងទៀតរហូតសន្លប់ ហើយមានឈ្មោះ ទីវ ស្រ៊ីដែលជាម្តាយជនរងគ្រោះទៅឃាត់ទើបឈ្មោះ យក់ ពីង ដើរចេញហើយម្តាយជនរងគ្រោះ ក៏ទៅប្តឹងមេភូមិតែម្តង ឲ្យចាប់ជនបង្ក ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor