Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងកត់ឆ្នោតខ្មែរមួយកន្លែង​ រងការរិះគន់ថា លួចបង្កប់កត់កន្ទុយលេខវៀតណាម ត្រូវបានលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ដឹកនាំកម្លាំងប្រជាការពារ គ្មានការចូលរួមពីព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងបង្ក្រាប ដកហូតសម្ភារៈលុយកាក់ជាច្រើនទៀត។

ប្រតិបត្តិការ​ចុះបង្ក្រាបឆ្នោតខ្មែរនេះ ធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះលេខ៣៤E0 ផ្លូវ១៦៤ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា បានដឹកនាំកម្លាំងប្រជាការពារ ចុះត្រួតពិនិត្យ ច្បាប់អាជីវកម្មឆ្នោតខ្មែរ នៅទីតាំងខាងលើ ស្រាប់តែកំពុងធ្វើកំណត់ហេតុ ឬកិច្ចសន្យា ក៏បានបញ្ជាឲ្យ​ភ្នាក់ងារបើកប្រមូលលុយក្នុងថតតុ តុកៅអីជណ្តើរ កង្ហាល និង សម្ភារៈក្រដាស និងកុំព្យូទ័រ ដើម្បីវេចកញ្ចប់ ដឹកជញ្ជូនទៅសាលាខណ្ឌ។

យោងតាមសំដីលោក លីម សុភា អភិបាលខណ្ឌ៧មករា បានប្រាប់តាមទូរស័ព្ទថា ការចុះមកពេលនេះលោក ហៀក ចាន់លាង ជាអ្នកដឹកនាំ កម្លាំងប្រជាការពារ ដើម្បីត្រួតពិនិត្យ តែបើមានបទល្មើសជាក់ស្តែង ឬរកឃើញមានការកត់កន្ទុយលេខវៀតណាម ត្រូវបិទទីតាំង និងដកហូតសម្ភារៈ កសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត។ តែបើរកមិនឃើញទេ គ្រាន់តែធ្វើកិច្ចសន្យាអប់រំមិនឲ្យ​លួចកត់កន្ទុយលេខវៀតណាមឡើយ។

យោងតាមប្រភពបានប្រាប់ថា ការចុះបង្ក្រាបខាងលើនេះ មិនទាន់ដឹង មានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ហើយការចុះមកបង្ក្រាបនេះ ក៏គ្មានព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងចូលរួមដែរ ។

ប្រភពបន្តថា ទង្វើនេះជាការរំលោភលំនៅដ្ឋាន និងសិទ្ធិសេរីភាព ហើយមិនដឹងបាត់បង់ទ្រព្យសម្បត្តិអ្វីខ្លះរបស់ក្រុមហ៊ុនឆ្នោតខ្មែរ។

លោកស្រី ផាន់ អាយលី ជាអាជីវករចែកចាយ ឬភ្នាក់ងារស្របច្បាប់របស់ក្រុមហ៊ុនឆ្នោតខ្មែរ.... គាត់មិនបាននិយាយអ្វីឡើយ ដោយបាត់បង់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឆ្នោតខ្មែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor