header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ សត្វគោ៣ក្បាលបានងាប់ភ្លាមមួយរំពេច ដោយសារត្រូវចរន្តអគ្គិសនីឆក់ខណៈដើរជិតបង្គោលភ្លើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ២០១៨ ស្ថិតក្នុងក្រុមទី៥ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមការបំភ្លឺពីម្ចាស់គោបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដឹកគោជាច្រើនក្បាលត្រឡប់មកផ្ទះដោយធ្វើដំណើរតាមផ្លូវដែលមានបង្គោលភ្លើងដាក់ជាប់នឹងចិញ្ចើមផ្លូវដូចសព្វដង។ លុះមកដល់ចំណុចកើតហេតុ សត្វគោរបស់គាត់ចំនួន៥ក្បាល បានផ្អើល និងលោតយ៉ាងលឿនទៅមុខអស់ នៅសល់៣ក្បាលស្រាប់តែស្រូបទៅជាប់បង្គោលភ្លើងហើយទន់ជង្គង់ដួល ចេញអាចម៍ចេញនោមងាប់ភ្លាមមួយរំពេចតែម្តង។

បើការសន្និដ្ឋានរបស់សមត្ថកិច្ច សត្វគោទាំង៣ក្បាលងាប់ដែលដោយសារខ្សែភ្លើងឆក់​នោះ ដោយសារវាដើរជិត និងទៅត្រដូសនឹងបង្គោលភ្លើង ទើបបណ្តាលឲ្យឆក់ងាប់បែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post