
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ឧសភា នេះ អាជ្ញាធរខណ្ឌប្ញស្សីកែវ បាននាំខ្លួនឃាតករ ដែលជាជនជាតិវៀតណាម ចាប់ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ រំលោភតាមរន្ធគូថ រហូតដល់នាងស្លាប់យកសាកសពទៅទម្លាក់ចោលក្នុងពាងទឹក ដើម្បីមកធ្វើត្រាប់ឡើងវិញ បង្ហាញពីសកម្មភាពដ៏សាហាវព្រៃផ្សៃ នៅផ្ទះឈើមាត់ច្រាំងទន្លេ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចម្តុំគីឡូលេខ៧ ក្នុងភូមិកសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ដែលជាផ្ទះកើតហេតុ ។



ការធ្វើត្រាប់ឡើងនេះ តាមរយៈការដឹកនាំដោយ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌប្ញស្សីកែវ ជាមួយគ្នានេះដែរ គឺមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដែលមកពីបណ្តាប៉ុស្តិ៍នានា ក្នុងខណ្ឌប្ញស្សីកែវ ដើម្បីការពារជនសង្ស័យរូបនេះ ដោយខ្លាចប្រជាពលរដ្ឋទប់កំហឹងលែងបាន ប្រើហិង្សា ព្រោះតែជននេះធ្វើសកម្មភាពដ៏ឃោរឃៅបំផុត ។



ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ទៅជួបជាមួយបងប្អូនក្នុងភូមិ ជាពិសេសឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះផ្ទាល់តែម្តង ដើម្បីចូលរួមរំលែកទុក្ខផងដែរ។




គួររំលឹកថា ជនសង្ស័យខាងលើឈ្មោះង្វៀងយ៉ាំង យី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ។ រីឯក្មេងស្រីរងគ្រោះមានអាយុ៤ឆ្នាំ (ទាំង២នាក់មានផ្ទះជិតគ្នា) ។

វីដេអូ៖