
ភ្នំពេញ៖ រទេះគោ ជាសម្ភារៈរបស់ខ្មែរពីបរមបុរាណ ដែលយកទៅប្រើប្រាស់ សម្រាប់បម្រើឲ្យការងារកសិកម្ម តែងាកមកបច្ចុប្បន្ន ដូចមិនសូវមានការប្រើប្រាស់ដូចពីមុននោះទេ ដោយសារពលរដ្ឋខ្លះ ប្រើប្រាស់គោយន្ត និងឧបករណ៍ទំនើបៗ ជំនួសវិញ។


មុននេះបន្តិច ឃើញបុរសម្នាក់បានយករទេះគោ សណ្ដោងជាមួយម៉ូតូ ដូចធ្វើជារ៉ឺម៉ក សម្រាប់ជំនួសការដឹកជញ្ជូន...តែយ៉ាងណាមានអ្នកខ្លះបកស្រាយថា « គាត់គ្រាន់តែដឹកមកផ្ទះប៉ុណ្ណោះ» ឯអ្នកខ្លះទៀត ចេញមុខស្រាយថា «គាត់គ្រាន់កែច្នៃសាកល្បងប៉ុណ្ណោះ»។

យ៉ាងណាក៍មានអ្នកគាំទ្រឲ្យច្នៃបែបនេះដែរ តែសូមបន្ថែមបច្ចេកទេសបន្ថែមទៀតដូចខាងក្រោម ៖

១.ច្នៃសំបកកង់ទ្រាប់កៅស៊ូ !
២.កាត់គំលាតរទេះនឹងម៉ូតូ ឲ្យខ្លីល្មមអាចបត់បែនបាន !
៣.កង់រទេះ អាចឲ្យតូចបន្តិច និងមានស្រទបគ្រប់ កុំឲ្យសាច!
៤.បេីអាច ច្នៃដាក់រឺុស័រ ឬបូមកាន់តែប្រសេីរ
៥.ដាក់ភ្លេីងសញ្ញា (ស្តុប)
