header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនថៅកែស្រី ដែលជាជនជាតិវៀតណាមកាត់ចិន ចិត្តកំណាច ឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ ដែលបានធ្វើទារុណកម្មក្មេងស្រីជាកូនឈ្នួលដូចសត្វធាតុ ប្រើអំពើហិង្សាសឹងតែរាល់ថ្ងៃ វាយ ទាត់ ធាក់ ចាក់ ដោយម្ជុល និងឈានដល់ បង្អត់បាយ ជារឿយៗ អស់រយៈពេល៤ឆ្នាំ មកហើយនោះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា​ ក្មេងស្រីអាយុ១៦ម្នាក់ ជាកូនឈ្នួលបម្រើ ការងារនៅផ្ទះ អ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧ អាគារជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាតចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានស្ត្រីម្ចាស់ផ្ទះ ដែលជាជនជាតិវៀតណាមកាត់ចិន ប្រើអំពើហិង្សាសឹងតែរាល់ថ្ងៃ វាយ ទាត់ ធាក់ ចាក់ ដោយម្ជុល និងឈានដល់ បង្អត់បាយ ជារឿយៗ ។ ហើយចំពោះទង្វើដ៏កាចសាហាវនេះ មានរយៈពេល ៤ឆ្នាំមកហើយ ទើបនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរស់នៅក្បែរខាង កើតទុក្ខមិនសុខចិត្ត ជំនួសក្មេងស្រី ហើយក៏បានរាយការណ៍ប្រាប់ទៅវិទ្យុABC ទើបក្រុមការងារវិទ្យុABC​ បានសហការគ្នា​ជាមួយសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ជួយរំដោះក្មេងស្រីចេញពីផ្ទះកើតហេតុ និងនាំទៅស្នាក់នៅវិទ្យុABC បណ្ដោះអាសន្ន​សិន ចំណែកឯស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២។

បច្ចុប្បន្នក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះសមត្ថកិច្ចបាននាំខ្លួន ស្ត្រីសង្ស័យ ទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើ ភស្តុតាង ស្លាកស្នាម ជាំ របួសពេញខ្លួន ក្បាល ដៃជើង សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post