header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រិយមិត្តពិតជាឆ្ងល់ហើយថា តើនរណាមានរាសីខ្ពស់ត្រដែតម្លេះ ប្រែជីវិតពីកម្មករទៅជាមហាសេដ្ឋី ។ អ្នកមានៗនៅក្នុងប្រទេសកម្ពុជា មិនតិចឡើយ ដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងសង្គម ប៉ុន្តែសម្រាប់អ្នកមានលំដាប់កំពូល គឺមិនសូវជាច្រើនប៉ុន្មាននោះទេ។

មហាសេដ្ឋីនីមួយៗ តែងតែមានឆាកជីវិតផ្សេងៗគ្នា គ្រាន់តែថា មហាសេដ្ឋីខ្លះមានប្រវត្តិជូរចត់ជាង និងមហាខ្លះទៀត មានប្រវត្តិងាយស្រួលជាង ។

នៅពេលនេះអ្នកនិពន្ធរបស់យើង សូមលើកយកប្រធានបទមួយមកបរិយាយនៅលើបណ្តាញសារព័ត៌មាន Cam Post ក្រោមចំណងជើថា “ ជិត៣០ឆ្នាំ អ្នកស្រុកខេត្តកណ្តាលម្នាក់ បានប្រែខ្លួនពីកម្មករ ទៅជាមហាសេដ្ឋលំដាប់កំពូលនៅកម្ពុជា  ។

គិតមកទល់នឹងពេលនេះ មានរយៈកាលជិត៣០ឆ្នាំហើយ ដែលពលរដ្ឋខេត្តកណ្តាលម្នាក់ បានកែប្រែវាសនាខ្លួនឱ្យល្អប្រសើរ ដែលមិននឹកស្មានដល់ ។

អ្នកស្រុកខេត្តកណ្តាលម្នាក់ ដែលជាប់សែស្រឡាយចិន បានតស៊ូជម្នះរាល់ឧបសគ្គ ដែលកើតឡើងរហូតប្រែក្លាយជីវិត របស់ខ្លួនពីកម្មករទៅជាមហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជា ដែលគេមិននឹកស្មានដល់ ។

គិតត្រឹមថ្ងៃដែលយើងនិពន្ធឡើងនេះ អ្នកឧកញ៉ា គិត ម៉េង មានវ័យ៥០ឆ្នាំហើយ ដែលបច្ចុប្បន្នលោកមានមុខជំនួញធំៗ គ្រប់គ្រងជាច្រើន បន្ទាប់ពីលោកបានវាយបំបែកឧបសគ្គអស់រយៈពេល២៧ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩១មក។

អ្នកឧកញ៉ា គិត ម៉េង កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល ហើយលោកជាកូនទី៣ របស់ពាណិជ្ជករ  ជាប់សែស្រឡាយចិនម្នាក់ ឈ្មោះលោក គិត ប៉េងអៀក។

យោងតាមឯកសារ ក្នុងឆ្នាំ១៩៧៥ ជាឆ្នាំកាន់កាប់ដោយ របបវាលពិឃាតប៉ុលពត គិត ម៉េង និងក្រុមគ្រួសារ ត្រូវបានគេជម្រៀសទៅរស់នៅក្នុងជំរំប្រទេសថៃ។ ក្នុងការជម្លៀសខ្លួនចេញ ពីរបបអាវខ្មៅនោះ លោក គិត ម៉េង និងបងប្អូនប្រុស២នាក់ទៀត បានបែកគ្នាពីឪពុកម្តាយ ហើយឪពុកម្តាយរបស់លោក ក៏បានស្លាប់ក្នុងគ្រានោះផងដែរ ។

ឯកសារបង្ហាញទៀតថា ជាមួយបងប្អូនប្រុសនៅជំរំប្រទេសថៃ លោក គិត ម៉េង ត្រូវបានគេយកទៅដាក់ នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយ ដែលពេលនោះលោកបាន ដេកជាមួយសត្វជ្រូក។

រហូតមកដល់ឆ្នាំ១៩៨០ គិត ម៉េង និងប្អូនប្រុស គិត ធាង ត្រូវបានធ្វើអន្តោប្រវេសន៍ ទៅប្រទេសអូស្រ្តាលី ហើយពួកលោក ក៏បានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

ភាពតស៊ូភាពហត់នឿយ និងភាពអត់ធ្មត់ លោក គិត ម៉េង បានកែប្រែជីវិតរបស់ខ្លួនឱ្យល្អប្រសើរបន្តិចម្តងៗរហូត សម្រេចដល់គោលដៅ បន្ទាប់ពីលោកធ្វើជាកម្មករគេអស់រយៈពេលជាច្រើនឆ្នាំ ។

យោងតាមឯកសារក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអូស្រ្តាលី អ្នកឧកញ៉ា គិត ម៉េង មុនដំបូង ជាអ្នកដើរចែកសំបុត្រ ឬលិខិតប័ណ្ណតាមផ្ទះ នៅពេលដែលមានអាកាសធាតុត្រជាក់ លោកហាក់មានអារម្មណ៍ឯកោណាស់ ។ ក្រៅពីក្លាយខ្លួនទៅជាកម្មករ ឧកញ៉ា គិត ម៉េង បានធ្វើការនៅភោជនីយដ្ឋានឥណ្ឌា គឺជាអ្នកលាងចាន និងជាកម្មករលាងសម្អាតនៅផ្សារបន្លែសម្រាប់ថ្ងៃអាទិត្យផងដែរ លើសពីនេះលោកក៏ធ្លាប់កាត់ស្មៅឲ្យគេតាមផ្ទះទៀតផង។

បិទបើកៗមិនយូរប៉ុន្មានផងនោះ ក្នុងឆ្នាំ១៩៩១ ឧកញ៉ា គិត ម៉េង និង គិត ធាង បានសម្រេចចិត្តត្រឡប់មកកម្ពុជា ជាមួយនឹងជីវិតផ្តាស់ប្តូរ ដោយមកដល់កម្ពុជាដំបូង ឧកញ៉ា គិត ម៉េង និងបងប្រុស គិត សោភណ្ឌ បានបើកហាងលក់គ្រឿងសង្ហារឹម និងសម្ភារៈការិយាល័យ ឲ្យ អង្គការ សហប្រជាជាតិនៅកម្ពុជា (UN) ដោយរួមមានទាំងទិញសិទ្ធិលក់ ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ គឺមុនពេល លោកបង្កើតក្រុមហ៊ុន  The Royal Group ។

បច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង មានតួនាទី ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group ដែលក្រុមហ៊ុនចំណុះឲ្យជិត ៣០ក្រុមហ៊ុន និងមានលុយរាប់រយលានដុល្លារ។ ខាងក្រោមនេះ ជាឈ្មោះក្រុមហ៊ុនចំណុះឲ្យក្រុមហ៊ុន The Royal Group ៖

ផ្នែកទូរគមនាគមន៍ និង ព័ត៌មានវិទ្យា

1-ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard  2-ក្រុមហ៊ុន Royal Telecam International 3-ក្រុមហ៊ុនTele SURF  4-ក្រុមហ៊ុន Ezecom  5-ក្រុមហ៊ុន NETi Solutions

ផ្នែកហិរញ្ញវត្ថុ

1-ក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance2-ធនាគារ ANZ Royal Bank3-ក្រុមហ៊ុន Royal Financial Consultancy

ផ្នែកផ្សព្វផ្សាយព័ត៌មាន និង កម្សាន្ត

1-ទូរទស្សន៍ CTN (Cambodian Broadcasting Corporation) 2-ទូរសទ្សន៍ CNC 3-ទូរទស្សន៍ MyTV 4-ទូរទស្សន៍ CEPCO is a TV channel 5-ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម BrandSolutions6-ផលិតកម្ម Rock Production 7-មជ្ឈមណ្ឌលកម្សាន្ត Rock Entertainment Centre

ផ្នែកសណ្ឋាគារ និង រីស៊ត

1-Royal Park Resort នៅសៀមរាប2-Titan King Resort & Casino នៅបាវិត ខេត្តស្វាយរៀង3-សណ្ឋាគារ Hotel Cambodiana

ផ្នែកអភិវឌ្ឍន៍អលចទ្រព្យ

1-អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ 2-កោះរុង នៅខេត្តព្រះសីហនុ 3-Northbridge Communities នៅភ្នំពេញ ផ្លូវ២០០៤ 4-ខុនដូ Embassy Place 5-ក្រុមហ៊ុន The Royal Group ទិញលក់ដីធ្លី

ផ្នែកពាណិជ្ជកម្ម

1-ក្រុមហ៊ុន The Royal Group ផ្នែកខាងលក់ ផលិតផលអេឡិចត្រូនិក Canon, Motorola, Samsung និង Siemens.2-ក្រុមហ៊ុន The Royal Group ផ្នែកជួលឧទ្ធម្ភាចក្រ Be ll Helicopter3-ក្រុមហ៊ុន The Royal Group  ផ្នែកលក់ចំណីអាហារ ដូចជា KFC, ភោជនីយដ្ឋាន Pizza Hut ជាដើម។ 

ផ្នែកដឹកជញ្ជូន

1-ក្រុមហ៊ុន Royal Cambodian Limousine Service មានរថយន្តទំនើបសម្រាប់ដឹកជញ្ជូនភ្ញ 2-ក្រុមហ៊ុនផ្លូវដែក Toll Royal៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post