Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃអង្គារ​ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ អ្នកលេងហ្វេសប៊ុកមានការប្រតិកម្មយ៉ាងខ្លាំងនឹងសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទង មេប៉ុស្តិ៍នៅខេត្តសៀមរាម ស្រុកក្រឡាញ់ ឃុំតាអាន ឈ្មោះ ថ្លាង សេងគា រឿងត្រូវមេដកបញ្ឈរជើង ក្រោយសុំសម្តេចតេជោ តំឡើងឋានន្តរ​សក្តិ ។

ក្រោយឃើញព័ត៌មាននេះចុះផ្សាយ លោកវរសេនីយឯក ជី បេងជន អធិការនគរបាល ស្រុកក្រឡាញ់ បានធ្វើការបដិសេធថា នាយប៉ុស្ដិ៍នគរបាលឃុំតាអាន ឈ្មោះ ថ្លាង សេងគា មិនត្រូវបានដកបញ្ឍរជើង ដូចអ្វីដែលព័ត៌មាន មួយចំនួនបានចេញផ្សាយនោះទេ បច្ចុប្បន្ននេះ លោកថ្លាង សេងគា នៅតែជានាយនគរបាល ប៉ុស្ដិ៍ឃុំតាអាន ដដែល មិនបានដកបញ្ឈជើងនោះទេ។

លោកវរសេនីយឯក ជី បេងជន បានបន្តថា លោកអនុសេនីយ៍ត្រី ថ្លាង សេងគា នាយនគរបាល ប៉ុស្ដិ៍ឃុំតាអាន បានខមមិនចូលផេក សម្ដេចហ៊ុន សែន ដើម្បីសុំឡើងសក្តិ ឲ្យត្រូវតាមតួនាទីជានាយប៉ុស្តិ៍ ដែលខ្លួនទើបនឹងទទួលបាន ។

លោកបានបញ្ជាក់បន្ថែមទៀតថា ៖ បន្ទាប់ពីខមមិន (Comment) ចូលផេកសម្តេច ផេកហ្វេសប៊ុគ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឆ្លើយតបនិងពន្យល់ ទៅ ម្ចាស់ account ឈ្មោះ ថ្លាង សេងគា អំពីការតំឡើង ឋានន្តរស័ក្តិថ្នាក់ អនុសេនីយ៍ត្រី ដោយឈ្មោះ ថ្លាង សេងគា នេះ ទើបនឹងទទួលបាន តាមសេចក្តីប្រកាសលេខ ១៨២ សសរ ចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៨ថ្មីៗនេះទេ ។ យោងតាមព្រះរាជ្យក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ត្រង់មាត្រាទី ១៥ ចំណុច ខ ចែងថា៖ នាយនគរបាល ដែលបម្រើការងារក្នុងឋានន្តរស័ក្តិមួយថ្នាក់ដើម្បីអាចតម្លើងបាន គឺ
-នាយចំណង់ រយៈពេល ១ ឆ្នាំ

-អនុសេនីយ៍ត្រី រយៈពេល ២ ឆ្នាំ

-អនុសេនីយ៍ទោ រយៈពេល ៣ ឆ្នាំ

-អនុសេនីយ៍ឯក រយៈពេល ៣ ឆ្នាំ

តាមន័យដូចរៀបរាប់នេះ លោក ថ្លាង សេងគា ទើបនឹងតម្លើងឋានន្តរស័ក្តិថ្នាក់អនុសេនីយត្រី ទើបបានរយះពេល ២ ខែប៉ុណ្ណោះ ពុំទាន់គ្រប់តាមគោលការណ៍កំណត់នៅឡើយ ដូចនេះពុំអាចតម្លើងឋានន្តរស័ក្តិជា អនុសេនីយ៍ទោ បានទេ។ហើយបច្ចុប្បន្ន នាយប៉ុស្ដិ៍នគរបាលឃុំតាអាន ឈ្មោះថ្លាង សេងគា មិនត្រូវបានដកបញ្ឍរជើង ដូចអ្វីដែលព័ត៌មាន មួយចំនួន បានចេញផ្សាយនោះទេ។

ជាមួយនឹងរឿងនេះដែរ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៍មានប្រតិកម្មផងដែរថា ៖ 

ការសរសេរព័ត៍មានដែលមិនបានទទួលប្រភពគ្រប់ជ្រុងជ្រោយនាំអោយមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ។ ដូចករណីខាងក្រោមនេះ តាមពិតប្រសិនបើអត្ថបទមុន បានសួរប្រភពគ្រប់ជ្រុងជ្រោយ នោះការចេញផ្សាយទៅមិនមានការប៉ះពាល់ភាគីម្ខាងទៀតឡើយ ក៏ប៉ុន្តែអត្ថបទមុនមិនបានសួរភាគីម្ខាងទៀតទេ ហើយក៏ចុះផ្សាយតែម្តង នេះជាបញ្ហាដែលនាំអោយអ្នកអានមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ ជាការពិតណាស់លើបណ្តាញសង្គម Facebook នៅកម្ពុជា ការសេសរ បំភ្លៃ និងបំភ្លើសគេជឿជាក់ណាស់ ក៏ប៉ុន្តែ ការបំភ្លឺ មិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor