
កាលពីពេលថ្មីៗកន្លងទៅនេះ គណបក្សខ្មែរក្រោក ដែលជាគណបក្សថ្មី និងមានលោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម ជាប្រធាន បានសម្រេចដាក់បេក្ខភាពតំណាងរាស្ត្រឈរឈ្មោះ ៦មណ្ឌលទូទាំងប្រទេស ដែលមានមណ្ឌលកំពង់ចាម មណ្ឌលសៀមរាប មណ្ឌលភ្នំពេញ មណ្ឌលខេត្តកណ្ដាល មណ្ឌលកំពង់ស្ពឺ មណ្ឌលក្រុងព្រះសីហនុ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ។
មុននេះបន្តិច ម៉ោង ០៧ និង៤០ យប់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨ លោក វិល្លាមដែលជាប្រធានបក្សខ្មែរក្រោក បានប្រកាសជំហរ សិក្សាស្ដីពី វិធីទាមទារយកកោះត្រល់មកវិញ។
ក្នុងនោះលោកបានលើកឡើងថា ៖
កោះត្រល់បានរបូតចេញពីអធិបតេយ្យភាពនៃប្រទេសកម្ពុជានៅឆ្នាំ២០០៥ អំឡុងឆ្នាំ ២០១៧ ថ្មីៗ ខ្ញុំបានបង្ហោះឯកសាជាច្រេីននឹងស្ទង់មតិឃេីញថាមានពលរដ្ឋជាច្រេីនលេីសលុបដែលបានសោកស្ដាយឥតឧបម៉ាចំពោះការបាត់បង់ដែនកោះប៉ុនប្រទេសសឹង្ហបូរីនេះ ។

ជាវិជ្ជមានខ្ញុំពុំយកបន្ទុកនៃការបាត់បង់នេះទៅបន្ទោសនរណានោះឡេីយ តែក្នុងភាពជាពលរដ្ឋម្នាក់ខ្ញុំនៅតែចិញ្ចឹមចិត្តចង់បានមកវិញ ព្រោះនេះជាទឹកដីដូនតាខ្ញុំ ពុំអាចអោយសត្វក្រពេីមកត្របាក់ដោយងាយៗនោះទេ
សមាជិកសមាជិកាគណបក្សខ្មែរក្រោកទាំងអស់សុទ្ធតែបញ្ជាក់ជំហរថានឹងប្ដេជ្ញាគ្រប់វិធីសាស្ត្រដេីម្បីរកមធ្យោបាយអោយបាន «ដាច់ខាត» ចំពោះការយកមកវិញនៅដែនអធិបតេយ្យភាពដ៏ស្រស់ស្អាតមួយនេះ ។
បញ្ជាក់ ៖ មានវិធីជាច្រេីនដេីម្បីអាចយកមកវិញបាន ទាំងការទូតនឹងច្បាប់ ! សំខាន់មានការសាមគ្គីមួយប្រកបដោយឆន្ទៈមុះមុតឬអត់ ។


