Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ៧០០នាក់ តំណាង៣ខេត្ត ដែល​មានញ្ហារធ្លីមិនចេះចប់មិនចេះហើយ បានឡើងមកដល់រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងវត្តពោធិ៍យ៉ារ៉ា ដែលស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ត្រើយខាងកើតទល់មុខព្រះបរមរាជវាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំង៣ខេត្នោះ រួមមាន ៖ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តក្រចេះ សរុបមានគ្នាប្រមាណជាង៧០០នាក់។

តាមគម្រោងប្រជាពលរដ្ឋទាំង៣ខេត្ត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ នឹងនាំ​គ្នាទៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសួរនាំរឿងញ្ញត្តិរបស់ពួកគាត់ ដែលបានដាក់កន្លងមកឲ្យ​ក្រសួងដែនដី ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឲ្យ​បានឆាប់។

ជាក់ស្ដែងនៅវេលាម៉ោង១១ព្រឹក គេ​ឃើញតំណាងអភិបាលសាលារាជធានីភ្នំពេញ តំណាងក្រសួងដែនដី និង​តំណាងអភិបាលខេត្តទាំង៣ បានចុះមកធ្វើការពិភាក្សាជាមួយប្រជាពលរដ្ឋ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor