Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ លោក​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការព្យាករណ៍ទុកថា ខេត្តកំពត នឹងក្លាយជាខេត្តមាន​សេដ្ឋកិច្ចខ្លាំងជាងគេ រីកចម្រើនជាងគេបំផុតរបស់កម្ពុជា ក្នុងថ្ងៃអនាគត ព្រោះខេត្តនេះមានសត្តានុពលខ្លាំង អំណោយផលពីធម្មជាតិលើផ្នែកសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តជំពូវ័ន្ត ហៅវត្ត(ត្រពាំងព្រីង) ស្ថិតក្នុងឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន មានបានលើកឡើងថា យើងទាំងអស់គ្នាសុទ្ធតែមានបុណ្យ មានសំណាង ដែលបានកើតមកលើទឹកដីខ្មែរ ដែលជាម្ចាស់អង្គរវត្តដ៏ល្បីល្បាញ ពិសេសប្រជាពលរដ្ឋខេត្តកំពតតែម្តង ព្រោះខេត្តកំពតជាខេត្តមួយ ដែលមាន​សក្តានុពលខ្លាំង និងអំណោយផលពីធម្មជាតិ ដែលខេត្តដទៃទៀតរបស់កម្ពុជាមិនមាន។ លោក​បន្តថា តាមរយៈយុទ្ធសាសន៍ឈ្នះឈ្នះរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន អត្រាប្រជាជនក្រីក្រក្នុងខេត្តកំពតសល់ត្រឹម៨ភាគរយប៉ុណ្ណោះ។ ខេត្តនេះមានសក្តានុពល អំណោយផលពីធម្មជាតិ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងបានសម្រេចនូវសមិទ្ធិផលជាច្រើន រួមមាន ផ្លូវថ្នល់ ដែក ស្ពាន សាលារៀន មណ្ឌលសុខភាព កំពង់ផែ រោងចក្រស៊ីម៉ង ស្រែអំបិល វារីអគ្គិសនី និងតំបន់ទេសចរណ៍ជាដើម។

លោក​បណ្ឌិត បានបញ្ជាក់ថា កំពតជាខេត្តតែមួយគត់ ដែលមានផលិតផលម្រេចល្បីល្បាញពេញពិភពលោក, ជាខេត្តដែលផលិតអំបិលធម្មជាតិបានច្រើនជាងគេអាចផ្គត់ផ្គង់សម្រាប់តម្រូវការប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស, កំពតមានធូរេនដែលឆ្ងាញ់ជាងគេ, មានរោងចក្រផលិតស៊ីម៉ង ចំនួន៤កន្លែង ក្នុងចំណោមរោងចក្រចំនួន៥នៅកម្ពុជា និងមានចំណុចល្អជាច្រើនទៀតនៅលើវិស័យទេសចរណ៍ ពិសេសឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោជាដើម ហើយនៅថ្ងៃខាងមុខប្រមុខរាជរដ្ឋាភិបាលថានឹងអភិវឌ្ឍន៍ឲ្យខេត្តជាប់មាត់សមុទ្រទាំងអស់ ត្រូវតែមានឆ្នេរខ្សាច់សម្រាប់ជាទិសដៅទែសចរណ៍បន្ថែមទៀតនោះ កំពតពិតជាក្លាយទៅជាខេត្តសេដ្ឋកិច្ចរិគចម្រើនខ្លាំងជាងគេ លូតលាស់ជាងគេមិនខាន់។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ២០១៨មុខនេះ ឲ្យបានគ្រប់គ្នាដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

អភិបាលស្រុកអង្គជ័យ លោកស្រី គឹម ធារី បានឲ្យដឹងថា វត្តជំពូវ័ន្ត ត្រូវបានកសាងឡើងវិញ ក្រោយពីបញ្ចប់សង្គ្រាមនាឆ្នាំ១៩៩៨ សមិទ្ធផលនានាបានលេចឡើងជាបន្តបន្ទាប់។ ក្រោមការយកចិត្តទុកដាក់ និងចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ប៉ែន ស៊ីម៉ន រួមនិងព្រះសង្ឃគណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។ ដោយឡែកព្រះវិហារ ដែលធ្វើពិធីបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងនាពេលនេះ បានចាប់ផ្ដើមកសាងឡើង ក្នុងឆ្នាំ២០០៨ និងបានបញ្ចប់ស្ថាពរឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាសរុបចំនួនជាងបីរយលានរៀលនិង១៤២៦០ដុល្លារអាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor