Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាចម្រៀង​ មាស សុខសោភា ត្រូវបាន​គេ​ចាត់ទុកថា ​ជា​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ដែល​លេចធ្លោ​ខ្លាំង​ជាមួយ​នឹងការ​តុប​តែង​ខ្លួន ពិសេស​ការ​ប្រើប្រាស់​សម្លៀក​បំពាក់ថ្មី​ប្លែក ហើយពេល​ខ្លះ​នាងបាន​បញ្ចេញ​ភាព​សិចស៊ី​ដ៏គួរឲ្យ​ទាក់​ទាញ។ អ្នកគ្រប់​គ្រង​នាង​ធ្លាប់បាន​លើកឡើង​ថា មាស សុខសោភា បាន​ចំណាយ​លើក​ការតុប​តែង​ខ្លួន ពិសេស​សម្លៀក​បំពាក់​អស់ខ្ទង់​រាប់​ម៉ឺនដុល្លារ​អាមេរិក​ក្នុងមួយ​ឆ្នាំៗ ​ទើបធ្វើ​ឲ្យសម្លៀក​បំពាក់​នាង​កាន់​តែប្លែក​គួរចាប់​អារម្មណ៍។

ចាប់តាំងពីដើម​ឆ្នាំមក មាស សុខសោភា នៅតែ​បន្តរក្សា​បានតំណែង​ជាតារា​ចម្រៀង​ស្រី​លំដាប់​ជួរមុខ​ដដែល។ កាន់​តែ​មានឈ្មោះ​បោះសំឡេង​ខ្លាំងតារាស្រី​រូបនេះ ​កាន់តែ​បង្ហាញ​ភាព​សិចស៊ី​ប្លែក​លើស​អស់​តារាចម្រៀង​ស្រីល្បី​ឈ្មោះ​នានា។ បើទោះបី​ជាការស្លៀក​ពាក់​សិចស៊ី របស់​សិល្បករ​ខ្មែរ​នៅតែជា​ប្រធាបទ​របស់​មហាជន ក៏សន្ទុះ​ការរិះគន់​មាន​សភាព​ថមថយ​ច្រើន​ជាងមុន។

មាស សុខសោភា ធ្លាប់លើកឡើងថា នាងមិនមែនមិនធ្លាប់សម្ញែងដើមទ្រូង ឬភាពសិចស៊ីនោះទេ តែអ្វីដែលនាងរៀបចំរំលេចឡើង គឺមានកម្រិតមិនអាចលើសពីភ្នែកអ្នកដទៃ ព្រោះនាងគិត និងប្រយ័ត្នណាស់មុននឹងថតរូបបង្ហោះ។

ការប្រ​លែង ឈុត​សិចស៊ី​ជាច្រើន​ក៏គេតែង​ឃើញ​នាងស្លៀក​ពាក់​ចូលរួម​កម្មវិធី​ច្រៀង​រាំលើ​ឆាកតន្ត្រី​តាមក្លឹប​កម្សាន្ត​នានា​ផងដែរ។ នាង​ក៏ត្រូវបាន​គេ​កោតសរសើរ គ្រាដែល​នាង​ចូលរួម​សម្តែង និងច្រៀង​ក្នុងបទ​ចម្រៀង​មនោសញ្ចេតនា និង​ប្រជាប្រិយ​ដែលស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor