
ភ្នំពេញៈ តារាពន្លកថ្មីទើបនឹងរះក្នុងវិថីសិល្បៈ និងទើបតែលេចធ្លោខ្លាំង ក្រោយពីបានតែងតួជា ទេពធីតាសង្ក្រាន្ត នៅខេត្តសៀមរាប នៅឆ្នាំនេះ កញ្ញា សុគា គឹមលាង ហៅ Kon Ant នៅពេលដែលបង្ហាញវត្តមានភ្លាម ធ្វើឲ្យមានការកោតសរសើរពីរូបសម្រស់ថា ស្អាតមិនចាញ់តារាក្រៅស្រុកនោះ ពេលនេះកញ្ញា បានទម្លាយថា សម្រស់កញ្ញាស្អាត ដោយសារតែការកែកុនសម្ផស្សខ្លះៗ ទើបធ្វើឲ្យកញ្ញាស្អាត និងទាក់ទាញបែបនេះ។

ជួបសម្ភាសន៍ ដោយផ្ទាល់ជាមួយអ្នកយកព័ត៌មានយើង តារាស្រីដែលទស្សិកជនច្រើនហៅថា ទេពធីតាសង្ក្រាន្តរូបនេះ បានបង្ហាញការពិតដោយមិនលាក់បាំងថា កញ្ញាពិតជារំភើបពេលបង្ហាញខ្លួនហើយ ទាក់ទងការចាប់អារម្មណ៍ខ្លាំង កញ្ញាមិនមានការអៀនខ្មាស ឬក៏លាក់បាំងពីការថែរក្សាសម្រស់ទេ ព្រោះថា កញ្ញាបង្ហាញបែបនេះ ព្រោះតែចង់ឲ្យទស្សនិកជន បានដឹងកាន់តែច្បាស់ថា កញ្ញាជ្រើសយកកន្លែងកែសម្ផស្ស ដែលមានគុណភាព សុវត្ថិភាព ហើយមិនប្រើការវះកាត់ ដើម្បីឲ្យទស្សនិកជនអាចជ្រើសរើសបាន ហើយក៏ចង់បង្ហាញថា នៅកម្ពុជាក៏មានហាងកែសម្ផស្សល្អដែរ មិនមែនទាល់តែទៅក្រៅប្រទេសនោះទេ។

ដោយឡែក លោកស្រី ម៉ន ថារ័ត្ន នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM beauty បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលតែងផ្តល់ទំនុកចិត្ត ដល់អតិថិជន ហើយបើនិយាយពីសេវាកម្ម គឺយើងមានច្រើន ក្នុងពេលឆាប់ៗនេះ មជ្ឈមណ្ឌល និងមានវេជ្ជបណ្ឌិតដែលមានជំនាញ ពីប្រទេសកូរ៉េ ផងដែរ៕



