
ភ្នំពេញៈ រហូតមកទល់ពេលនេះ តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ឡើងថ្លៃប្រមាណ៥០រៀលបន្តទៀតហើយ។ នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចុះកាលពីថ្ងៃទី១១ ខែឧសភាម្សិលមិញ។
បើតាមប្រកាសព័ត៌មាន តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តន៍ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨ រួមមាន៖

- ប្រេងសាំងធម្មតា = ៤.១៥០ រៀល/លីត្រ
- ប្រេងម៉ាស៊ូត = ៤.០០០ រៀល/លីត្រ
