Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ បុរសពលករខ្មែរម្នាក់ បានដេកស្លាប់ក្នុង​ថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្រោយពីផឹកស៊ីទាស់សម្ដីគ្នា ត្រូវជនដៃដល់ជាពលរកខ្មែរដូចគ្នា ចាក់សម្លាប់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច  សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លេខ១៣ ក្នុងអាផាតមែន ( Apartment ) លេខ៧៨០/២២១ ក្នុងភូមិឡាតប្រាធីវ ស្រុកឡាតក្រាបាំង  ក្រុងបាងកក ប្រទេសថៃ។ 

សមត្ថកិច្ចថៃ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចេង រ៉ាក់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុក រស់នៅខេត្តកំពុងឆ្នាំង។ ចំណែកជនបង្កឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុកដូចគ្នា រស់នៅក្នុងបន្ទប់ជាមួយគ្នា។

សមត្ថកិច្ចថៃ បានបន្តថា ករណីចាក់សម្លាប់គ្នាខាងលើនេះ បណ្តាលមកពីការទាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី នៅចំណុចកើតហេតុខាងលើ ជនបង្កក៏បានយកដែកស្រួចប្រវែង៣២.៥សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះចំនួន២ដង ចំក្បាលខាងឆ្វេង បណ្តាលឲ្យ​ស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីចាក់សម្លាប់រួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចថៃ បានបញ្ជាក់ថា សង្ស័យបានរត់មកដល់ប្រទេសខ្មែរ តាមច្រកព្រំដែនផ្សារព្រំ ឬ ច្រកឡែម បន្ទាប់មកទៀតខាងសមត្ថ​កិច្ចថៃ ក៏បានទាក់ទងមកលោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅ ដើម្បីឲ្យ​ជួយសហការ និងសែ្វងរកចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោស​តាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor