Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម្ចាស់សំណង់មួយកន្លែង ដែលកំពុងសាងសង់ ហើយដាំបង្កោលដែករំលោភលើចិញ្ចើមផ្លូវ កំពុងតែផ្គើននិងអាជ្ញាធរសង្កាត់ខណ្ឌសែនសុខ ។

ការដ្ឋានសំណង់នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដែលនិងកំពុងសាងសងដាំបង្គោដែករំលោភលើចិញ្ចើមផ្លូវ បើទោះបីជាអាជ្ញាធរសង្កាត់ធ្លាប់ណែនាំឲ្យដកបង្គោលដែកនោះចេញម្តងរួចមកហើយក្តី ។

គួរំលឹកថា កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ លោក ជុំ សារ៉ាយ ចៅសង្កាត់ភភ្នំពេញថ្មីបានដឹកនាំមន្ត្រីសាលា ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ១០០៣ រហូតដល់ ផ្លូវ១៩៨៦ ហើយបានចុះមកដល់ទីតាំងកាដ្ឋានសំណង់ខាងលើ ក៏ឃើញម្ចាស់សំណង់បាដាំបង្គោលដែករំលោភលើចិញ្ចើមផ្លូវ ហើយលោកចៅសង្កាត់ ក៏ណែនាំឲ្យម្ចាស់សំណង់នោះដកបង្គោលដែកនោះចេញ ប៉ុន្តែរហូតមកដល់ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ម្ចាស់ការដ្ឋានសំណង់ខាងលើ នៅតែមិនព្រមដកបង្គោលដែកដែលដាំរំលោភលើចិញ្ចើមផ្លូវនោះចេញនៅឡើយទេ ហាក់ដូចជាកំពុងតែផ្គើន និងអាជ្ញាធរ ។

ពាក់ព័ន្ធនិងបញ្ហាខាងលើនេះ លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌសែនសុខ ទទួលបន្ទុកផ្នែកសំណង់ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះថា លោកនិងចាត់ឲ្យមន្ត្រីរបស់លោក ចុះទៅពិនិត្យមើលបើម្ចាស់សំណង់នោះ បានដាំបង្គោលដែករំលោភលើចិញ្ចើមផ្លូវមែន លោកនិងឲ្យម្ចាស់ដកបង្គោលដែកនោះចេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor