header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(កណ្តាល) ៖ ករណីគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យលោកតាវ័យ៦១ឆ្នាំ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវ អកុសល ត្រូវអ្នករថយន្តមួយគ្រឿងមើលមិនទាន់ជ្រុលទៅបុក កាលពីរសៀលថ្ងៃទី១ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូលខេត្តកណ្តាល។

ជនរងគ្រោះស្លាប់ មានឈ្មោះ ឯល ធន់ អាយុ៦១ឆ្ នាំមានទីលំនៅក្នុងភូមិ ព្រែកផ្លៅឃុំរកាកោង១ ស្រុកមុខកំពូលខេត្តកណ្ដាល។

ជិះម៉ូតូមួយគ្រឿងម៉ាក C១០០កូរ៉េពណ៌ក្រហម ពាក់ផ្លាកលេខ ពោធិសាត់ ១C - ៣២៧៦ ចំណែករថយន្តជ្រុលទៅបុកនោះម៉ាកហ៊ីយិនដាយពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ ៣A ២០ ៩៦ អ្នកបើកបររត់គេចបាត់។

បើតាមសមត្ថកិច្ចបានបន្ថែមថាមុនពេលកើតគេឃើញលោកតារងគ្រោះជិះម៉ូតូមួយគ្រឿងម្នាក់ឯង ឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងខណៈនោះស្រាប់តែរថយន្តបើកមកដល់រួចជ្រុលទៅបុកបណ្តាលឲ្យលោកតាដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ភ្លាមនោះអ្នកបើកបររថយន្តព្យាយាមរត់គេច ខ្លួនបាត់។

ក្រោយកើតហេតុនគរបាលបានចុះទៅដល់ ជួយអន្តរាគមន៍ប្រគល់សាកសពទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post