header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីម្សិលមិញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ មហាជនក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះ កុមារី ឈ្មោះ ប៊ី បាន់​លក្ស្មី ដែលប្អូនមានអាយុត្រឹមតែ ៥ ឆ្នាំ សោះ តែអាចមានសមត្ថភាពចូលរៀនថ្នាក់ទី ៤ បាន ជាមួយក្មេងៗធំៗជាងខ្លួនដ៏ទៃទៀត ហើយនេះក៏ជាក្តីប្រាថ្នា និងការចង់បានរបស់ ប្អូនស្រី អាណាព្យាបាល ក៏ដូចជាខាងក្រសួ​​​​​ងអប់រំយុ​​​​​​​​​​​​វជន និងកីឡា​ ផងដែរ។ បន្ទាប់ពីបានដឹងពីទេព្យកោសល្យ និងសមត្ថភាពដ៏អស្ចា្យរបស់ កុមារី ប៊ី បាន់​លក្ស្មី ខាងក្រសួងបានចេញលិខិតជាផ្លូវការ អនុញ្ញាតឲ្យប្អូនស្រីចូ​​​​​​​​​​​​​លរៀន​​​​​​​​​​​ថ្នាក់ទី៤ ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ នៅសាលា​​​​​​​​​​​​​​​​​​​​​បឋមសិក្សា​​​​​​​​​​​​​​​តានួន ​​​​​​​​​​​​​​​​​​​​​​​​​ស្រុកបសេដ្ឋ ខេត្តកំព​​​​​​​​​​ង់ស្ពឺ។។

ស្របពេលដែលទទួលបានការសរសើរ មហាជនជាច្រើនបានចោទជាសំនួរថាតើដូចម្តេចបានជាប្អូនស្រីរៀនពូខែ រហូតត្រូវបានអនុញ្ញាតឲ្យចូ​​​​​​​​​​​​​លរៀន​​​​​​​​​​​ថ្នាក់ទី៤ ទាំងខ្លួនមានអាយុត្រឹមតែ ៥ ឆ្នាំក្តី។

យោងតាមប្រភពព័ត៌មានមួយក្នុងស្រុកបានឲ្យដឹងថា តាមពិត កុមារី ប៊ី បាន់​លក្ស្មី មានសមត្ថភាពបែបនេះ គឺដោយសារតែរូបគេខិតខំ និងចូលចិត្តការរៀនសូត្រខ្លាំង ដូចជាកាលពីអាយុ ៣ ឆ្នាំ អាណាព្យាបាល ចាប់ផ្តើមអោយប្អូនចូលរៀននៅសាលាមតេយ្យ ខណៈពេលនោះ គឺប្អូនតែងតែលបទៅលួចមើល និងតាមដានការរៀនសូត្ររបស់បងៗរៀនថ្នាក់បឋមសិក្សា រហូតយូរៗទៅទើបប្អូនអាចចាប់បាន ចេះទាំងអានអក្សរ និងធ្វើលំហាត់ត្រឹមកម្រិតនោះយ៉ាងស្ទាត់ជំនាញ។ លុះដល់អាយុ ៥ ឆ្នាំ ទើបប្អូនស្រីអាចមានសមត្ថភាពចូលរៀនថ្នាក់ទី ៤ តែម្តង ហើយថែមទាំងមានការទទួលស្គាល់ពីមហាជន និងក្រសួងទៀតផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post