
នៅក្នុងសង្គមដែលកំពុងមានបញ្ហា និងរង់ចាំការដោះស្រាយ លោកវិល្លាម ស្ថាបនិក គណបក្សខ្មែរក្រោក បានជូនជាយោបល់ទៅកាន់ប្រជាពលរដ្ឋខ្មែរ សម្រាប់ឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះថា ៖
សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំបោះបង់សិទ្ធក្នុងការបោះឆ្នោត
បញ្ហាក្នុងសង្គម ទាំងសេដ្ឋកិច្ច. អន្តោប្រវេសន៍ខុសច្បាប់.ចំណាកស្រុក.ទីផ្សាកសិកម្ម.សុទ្ធសឹងតែត្រូវមានតំណាងរបស់ខ្លួន ជជែកតតាំងទាមទាដោះស្រាយក្នុងរដ្ឋសភាពាំនាំការចង់បានរបស់បងប្អូនយកទៅដោះស្រាយ ។
បេីបងប្អូនមិនបោះឆ្នោតរេីសតំណាងរបស់ខ្លួនទេនោះបងប្អូនជាអ្នកលំបាក មិនមែនក្រុមអ្នកនយោបាយជាអ្នកលំបាកទេ ,
ប្រសិនជាបងប្អូនយល់ថាការបោះបង់សិទ្ធក្នុងការជ្រេីសតាំងតំណាងរាស្ត្រ ជាវិធីសាស្ត្រដាក់គំនាបណាមួយដល់គណបក្សនយោបាយដែលបងប្អូនមិនពេញចិត្ត នោះបងប្អូនបានសម្រេចចិត្តខុសហេីយ ។
គំនាបនោះនឹងធ្លាក់លេីបងប្អូនប្រជាពលរដ្ឋទៅវិញទេ ព្រោះសង្គមនេះជាសង្គមរបស់ពលរដ្ឋ ប្រទេសនេះជា ប្រទេសរបស់យេីងទាំងអស់គ្នា មិនមែនជាប្រទេសរបស់ អ្នកនយោបាយនោះទេ ។ អ្នកនយោបាយជាអ្នកដោះស្រាយ បញ្ហាជូនបងប្អូនតែប៉ុណ្ណោះ ពោល គឺជាអ្នកបម្រេីរបស់ពលរដ្ឋ




