Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ប្តីហេងស៊យ ផឹកស្រាស្រវឹងទាស់សម្តីជាមួយប្រពន្ធ ទាញកាំបិតអារ.ករងរបួសធ្ងន់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

ជនសង្ស័យជាប្តីឈ្មោះ សុំ ហឿន អាយុ៣២ឆ្នាំ ខ្មែររស់នៅភូមិឃុំខាងលើ។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ កេន ចន្នី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។

ប្រភពបានឲ្យដឹងថា  មុនពេលកើតហេតុ ជនសង្ស័យជាប្តីបានផឹកស្រាឡើងស្រវឹងជោកខ្លួន និងបានទាស់សម្តីគ្នាជាមួយប្រពន្ធ។ ខណៈនោះ ជនសង្ស័យក៏បានស្ទុះទៅយកកាំបិត រួចចាប់ទាញប្រពន្ធមកអារ.កបណ្តាលឲ្យឈាមហូរស្រោចខ្លួន រងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះអាយុជីវិត។

បច្ចុប្បន្នជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor