ភ្នំពេញៈ គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) បានប្រកាសមិនចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចេញនៅថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នេះថា “គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ដែលជាស្ថាបនិកគណបក្សសង្គ្រោះជាតិ សូមជម្រាប់ជូនសាធារណៈមតិជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា គណបក្ស ភ្លើងទៀន នឹងមិនចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុននេះទេ”។
ក្នុងសេចក្តីថ្លែងការណ៍ បន្តថា គណបក្ស ភ្លើងទៀត ទាមទារឲ្យមានការដោះស្រាយវិបត្តិនយោបាយ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ៕