Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សនយោបាយចំនួនពីរ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សមាតុភូមិយើង បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត ។

យោងតាមសេចក្តីថ្លែងការណ៍រួមគ្នា របស់លោក គង់ មុនីកា តំណាងគណបក្សឆន្ទៈខ្មែរ និង លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្កោលទោសចនលាសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងគោលបំណងចែកលិខិតប័ណ្ណ និងការឆាចោលលទ្ធផល នៃការបោះឆ្នោតខាងមុខ ទំាងគ្មានហេតុផល គឺសុទ្ធតែជាគំនិតអាត្មានិយមជ្រុល របស់ក្រុមជនល្មោភអំណាចតាមអំពើហិង្សា ជាបន្តបន្ទាប់ ជាប់មិនដាច់ដែលបណ្តាលឲ្យប្រជាពលរដ្ឋ សកម្មជន កម្មករ រងគ្រោះគរប់យ៉ាង មានជាប់គុក និងស្លាប់បាត់បង់ជីវិតជំនួសពួកគេជាហូរហែរ ។

លោកទាំងពីរបានបញ្ជាក់ថា «គណបក្សយើងខ្ញុំថ្កោលទោស អំពីខ្វះការទទួលខុសត្រូវ មូលបង្កាច់ បន្ទាបបន្ថោកសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដែលក្រោយកិច្ចព្រមព្រៀងទីក្រុង ប៉ារីស និងក្រោមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានគំាទ្រ និងលើកស្ទួយលិទ្ធិប្រជាធិបតេយ្យ ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រទេស និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ» ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលលោកទាំងពីរ ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «យើងជាអ្នកនយោបាយ និងប្រជាបលរដ្ឋខ្មែរ នៅក្នុងប្រទេសយ៉ាងទូលំទូលាយបដិសេធទំាងស្រុងចំពោះការប្រមាថ និងផែនការខ្មៅងងឹងរបស់លោក សម រង្ស៊ី និងក្រុមស្រេកឃ្លានអំណាចតាមអំពើហិង្សា ស្រេកឃ្លានសោកនាដកម្ម និងវិនាសកម្មចំពោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដើម្បីតែខ្លួនឯង និងក្រុមខ្លួន។ សូមសាធារណៈមតិជាតិ និងអន្តរជាតិ ស្ថិតឲ្យឆ្ងាយពីគំនិត និងគម្រោងញុះញង់របស់លោក សម រង្ស៊ី និងបក្ខពួក ហើយសូមចូលរួមចៀសវាង និងរាំងភាពឧទ្ទបាទចង្រៃនេះកុំឲ្យកើតមានឲ្យសោះ » ។

ការលើកឡើងរបស់គណបក្សទំាងពីរ ដែលលោក គង់ មុនីកា ជាកូនប្រុសលោក គង់ គាំ អតីតឧត្តមប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនេះ និងលោក ច័ន្ទ ប៊ុនហន អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនេះ បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសនៅតាមបណ្តាញសង្គម ពីក្រៅប្រទេសអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខ និងគ្រោងបោះពុម្ភខិតប័ណ្ណ ដើម្បីផ្សព្វផ្សាយថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor