
(កណ្ដាល)៖ វេលាម៉ោងប្រមាណជាង២១ យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅតាម បណ្ដោយផ្លូវ ជាតិលេខ៥ ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ អគ្គីភ័យបានឆាបឆេះរោងចក្រ ផលិតក្រដាសជូតមាត់ ។


បើយោងតាមលោក ឧត្តមសេនីយទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹង ថា ករណីមានអគ្គីភ័យឆាបឆេះរោងចក្រផលិតក្រដាសជូតមាត់ កំម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលខេត្តកណ្ដាល បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន១២គ្រឿង ដោយក្នុង នោះមានឡានទឹករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនតេឡា ដែលឈរជើងនៅ ក្បែរតំបន់នោះ ។


លោកស្នងការនគរបាលខេត្តកណ្ដាល បានបន្តថាចំពោះករណីគ្រោះអគ្គីភ័យឆាបឆេះរោងចក្រ ខាងលើនេះ គឺមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសអ្វីនោះ គ្រាន់តែខូតខាតសម្ភារៈមួយ ចំនួនធំ។ លោកបានបន្តទៀតថា សម្រាប់មូលហេតុវិញ គឺ មិនទាន់អាចបញ្ជាក់ លម្អិតនៅ ឡើយទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ និងសួរនាំសាក្សី ប៉ុន្ដែលោកគ្រាន់ តែបញ្ជាក់ថា ដំបូងឡើងប្រជាពលរដ្ឋឃើញផ្សេងហុយៗ ចេញពីឃ្លាំងស្ដុកក្រដាស រួចរត់ទៅ ប្រាប់សន្ដិសុខ ក៏ឃើញអណ្ដាតភ្លើងចេញមកតែម្ដង៕









