Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ កូនប្រុសស្នងការរងខេត្តព្រៃវែងម្នាក់ ដែលរងការបណ្ដឹងពីនារីរងគ្រោះ ករណីបង្ខាំងនាងទុករំលោភ អស់រយៈពេលជាង៤ខែ ដោយគំរាមសម្លាប់ និងបំរ៉ុងលក់នាងឲ្យទៅប្រុសផ្សេង ពេលនេះត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន។

មន្ត្រីតុលាការថ្លែងថា នាព្រឹកថ្ងៃសៅរ៍​ ១៣រោច ខែពិសាខ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នេះ លោក សាំង សេរី ចៅក្រមស៊ីបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកា សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឌឹម មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីនគរបាលឋានៈនាយរងផ្នែកអគ្គិភ័យ មានទីលំនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមមាត្រា ២៤០ មាត្រា២៥៣ និងមាត្រា ២៨៩ នៃក្រមព្រហ្មទណ្ឌ ដោយយោងតាមដីកាបញ្ជូនឲ្យស៊ើបសួរ១១៨ អ ក/ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ឌឹម មករា ត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បន្ទាប់ពីនារីម្នាក់ បានដាក់ពាក្យប្ដឹងនៅអធិការស្រុកកំពង់ត្របែក កាលពីម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ដោយចោទថា បានចាប់រំលោនាង និងបង្ខាំងនាងទុកសម្រាប់រំលោភអស់រយៈពេលជាង៤ខែ។

មិនតែប៉ុណ្ណោះ ជននេះបានរៀបគម្រោងលក់នាងឲ្យទៅប្រុសផ្សេង និងគំរាមបាញ់សំលាប់នាងទាំងពូជ។

សូមបញ្ជាក់ថា ឈ្មោះ ឌឹម មករា ជានគរបាលខេត្តព្រៃវែង ឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង នេះជាការអនុវត្តច្បាប់ដោយមិនរើសអើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor