Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ អំពើហិង្សាក្នុងគ្រួសារ… បុរសម្នាក់ ផឹកស៊ីស្រវឹងជោកជាំ ខឹងប្រពន្ធតមាត់ពីរបីម៉ាត់ ក៏ស្រាប់តែជនសង្ស័យទាញ​កណ្តៀវមកវាយចំក្បាលពីក្រោយ បណ្ដាលឲ្យដាច់ស្បែកក្បាល កាលពីវេលាម៉ោង១២៖៥០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ខុន សាត ក្នុងភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ភ័ណ្ឌ ឌីណា ហៅរីណា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ ស្នាក់នៅផ្ទះខាងប្តី រងរបួសដាច់ស្បែកក្បាលពីខាងក្រោយ ដេរ៣ថ្នេរ ចំណែកជនសង្ស័យជាប្ដី ឈ្មោះ សាត សុភ័ក្ត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (ឃាត់ខ្លួន) ។

ក្រោយកើតហេតុ សមត្ថកិច្ចវត្ថុដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កណ្តៀវដងដែក ពណ៌ស ប្រវែងដងនិងផ្លែ ៤៩សង់ទីម៉ែត្រ ចំនួនមួយ ជារបស់ជនសង្ស័យ កូនកាំបិតកញ្ចែត(កាំបិតធ្វើត្រី)ដងឫស្សី មានប្រវែងដងនិងផ្លែ ៣៤សងទីម៉ែត្រ ចំនួនមួយ ជារបស់ជនរងគ្រោះ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ សាត សុភ័ក្ត បានផឹកស្រានៅផ្ទះបងជីដូនមួយ​ឈ្មោះ ចាន់ ធី ដែលមានដីឡូត៍ជាប់គ្នាពី​ខាងជើងផ្ទះឪពុកម្តាយខាងប្តី ពេលនោះឈ្មោះ សាត សុភ័ក្ត បានទាញបារីមកជក់ ភ្លាមនោះជនរង គ្រោះជាប្រពន្ធ ខឹងរួចដើរមកផ្ទះ ពេលនោះឈ្មោះ សាត សុភ័ក្ត ជាប្តីក៏ដើរមកតាមក្រោយ ហើយឈ្មោះ ភ័ក្ត បានប្រាប់ទៅប្រពន្ធថា ប្រមូលខោអាវដាក់លើម៉ូតូទៅភ្លាម ឈ្មោះ ភ័ណ្ឌ ឌីណា ជាប្រពន្ធ ក៏បានយកខោអាវដាក់លើម៉ូតូ ពេលនោះដែរឈ្មោះ ភ័ក្ត ជាប្តីបានស្រែកថា បើហ៊ានជិះម៉ូតូចេញ និងកាប់ម៉ូតូឲ្យខ្ទេច ស្របពេលនោះឈ្មោះ ភ័ក្ត ក៏បានជេរប្រមាថប្រពន្ធបន្ថែមទៀត ភ្លាមនោះប្រពន្ធ ក៏បានតមាត់ពីរបីម៉ាត់ ក៏ស្រាប់តែជនសង្ស័យទាញ​កណ្តៀវមកវាយចំក្បាលពីក្រោយ បណ្ដាលឲ្យដាច់ស្បែកក្បាលហូរឈាម (ដេរបីថ្នេរ) ភ្លាមនោះដែរជនរងគ្រោះជាប្រពន្ធ ក៏បានទាញកូនកាំបិតធ្វើត្រីគប់ទៅប្តីវិញ តែគប់ពុំត្រូវទេ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏ត្រូវបានម្ដាយក្មេក និងបងថ្លៃ ជូនទៅមន្ទីរពេទ្យ នៅក្អមសំណរ​ ចំណែកជនសង្ស័យឈ្មោះ សាត សុភ័ក្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនកផ្នែកជំនាញចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor