Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភូមិគ្រឹះមួយកន្លែងដ៏សែនស្អាត ត្រូវបានមហាជនធ្វើការចែករំលែកតៗគ្នាពេញបណ្តាញសង្គម ព្រមទាំងបានសរសើរមិនដាច់ពីមាត់ទៅលើការសាងសង់ ក៏ដូចជាគំនិតឆ្នៃប្រឌិត ធ្វើឲ្យភូមិគ្រឹះមួយនេះផុសឡើងមកបានដូចជាឋានសួគ៌។

យោងតាមប្រភពព័ត៌មានពីភ្ញៀវម្នាក់ចូលរួមកម្មវិធីដែលរៀបចំឡើងនៅក្នុង ភូមិគ្រឹះ មួយនេះ បានឲ្យដឹងថា ភូមិគ្រឹះធ្វើពីឈើនេះ គឺជាលំនៅឋានជំនាន់ទី២ របស់ឯឧបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី សង់អំពីឈើប្រណិត ប្រក់ក្បឿង តាមបែបខ្មែរបូរាណ សង់លើដីឡូត៍ទំហំជិត5ហិចតា ស្ថិតនៅតំបន់បុប្ផាព្រែកឯង ទន្លេបាសាក់ រាជធានីភ្នំពេញ។ ជាសំណង់ល្អប្រណិតឥតខ្ចោះមានចម្លាក់អំពីឈើ គ្មានពីរ ដែលនឹងក្លាយជាបេតិកភ័ណ្ឌជាតិនាពេលអនាគត។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះស្នាដៃដ៏អស្ចារ្យនេះ។

ទស្សនារូបភាពនៃភូមិគ្រឹះនេះខាងក្រោម:

ប្រភព និងរូបថត: វិស្វករ ចេងឡៃ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor