header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ តូបលក់ដូររបស់ប្រជាពលរដ្ឋមួយកន្លែង ត្រូវរថយន្ត១គ្រឿង បោលបុកទាំងកំរោល បង្កឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា កាលពីវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេច៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១-៩២ ត្រង់ចំណុចខាងមុខវិទ្យាលយ័ក្រុងកំពង់ឆ្នាំង (ទួលក្រាំង) ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាមក្រុង និងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរី ពណ៌ទឹកប្រាក់ បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈដែលគេបានគេចពីរថយន្តមួយគ្រឿងផ្សេងទៀត ទើបជ្រុលចង្កូតបុកចូលតូបលក់ដូរ នៅតាមផ្លូវបណ្តាលឲ្យរងការខូចខាតតូបលក់ដូរស្ទើទាំងស្រុង និងសម្ភារៈអស់មួយចំនួន ចំណែករថយន្តយ៉ាងដំណំ។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលឲ្យមានក្រោះថ្នាក់របួសស្នាមដល់ម្ចាស់តូបលក់ដូរ ឬអ្នកជិតខាងនៅឡើយ ។

ដោយឡែក រថយន្តនិងម្ចាស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកមកអធិការនគបាលក្រុងកំពង់ឆ្នាំង ធ្វើការដោះស្រាយតាមនីតិវិធីផងដែរ ។

គួរបញ្ជាក់ផងដែរថា គ្រាន់ថ្ងៃដដែលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៥ បណ្តាលឲ្យខូចខាតរថយន្ត៣គ្រឿង រ៉ឺម៉ក១គ្រឿង និងតូបលក់ដូរមួយកន្លែង តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ស្លាប់ និងរបួសនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post