header ads

Sponsor

vivo

ទូរស័ព្ទ vivo V9 បានចេញលក់មួយរយៈមកហើយ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ជាមួយនឹងកញ្ចប់ម៉ាស៊ីនល្មមប្រើ ប៉ុន្តែមានចំណុចលេចធ្លោធំៗ មួយ​ចំនួនជាច្រើន​ដូចជា រូបរាងស្រស់ស្អាត អេក្រង់លាតធំ និងកាមេរ៉ាល្អប្រើទាំងមុខទាំងក្រោយជាដើម។ កាលពីដំបូង សម្រាប់vivo V9​ នេះមានតែពីរពណ៌ប៉ុណ្ណោះគឺ មាស និងខ្មៅ ដែលទទួលបានការពេញ និយមពីសំណាក់អតិថិជនច្រើនប៉ុន្តែ មួយរយៈក្រោយនេះ ក្រុមហ៊ុនក៏បាននាំចូលនូវបន្ថែមនូវ V9 ម៉ូឌែលថ្មីដែលមានពណ៌ក្រហមស្រស់ស្អាត ជាជម្រើសបន្ថែមដល់អ្នកគាំទ្រ ហើយពណ៌នេះក៏សាកសមជាមួយនឹងអ្នកស្រឡាញ់ភាពឡូយឆាយផងដែរ។

ពណ៌ក្រហមនេះ វាមើលទៅទាក់ទាញ ជាងពណ៌ផ្សេងៗទៀត មូលហេតុចំបងគឺវាមានផ្ទៃខាងក្រោយក្រហមឆេះស្អាតតែម្ដង ហើយផ្ទៃខាងមុខពណ៌ខ្មៅដែលមានអេក្រង់លាតបានធំល្អ ដូចនេះខាងក្រោយក៏ស្អាត ខាងមុខក៏ស្អាតដែរ។ ឱកាសសម្រាប់អ្នកដែលគាំទ្រ និងគ្រោងនឹងចង់ក្លាយជាម្ចាស់របស់ vivo V9 ក្រហមនេះបានមកដល់ហើយ ដោយក្រុមហ៊ុនក៏បានចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទុកមុន ចាប់ពីថ្ងៃនេះតទៅហើយ ទៅដល់ថ្ងៃទី ០៤ មិថុនា ២០១៨ ដោយសម្រាប់អ្នកកុម្ម៉ង់ទុកមុន អ្នកនឹងទទួលបាននូវកាដូជាច្រើនពីក្រុមហ៊ុន vivo ដូចជា ស្រោមទូរសព្ទពណ៌ខ្មៅក្រហម, Power Bank, កាសប្ល៊ូធូស, អំពូល USB, ស៊ីមស្មាតលេខពិសេស ដែលមានភ្ជាប់គម្រោងធំហ្មង៎រយៈពេល ១៦ សប្ដាហ៍ដោយឥតគិតថ្លៃទៀតផង។ ចំណែកឯតម្លៃរបស់វាវិញ គឺនៅដដែល ត្រឹមតែ ៣២៩ ដុល្លារប៉ុណ្ណោះ។

ដូចនេះប្រសិនបើប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍លើ V9 ពណ៌ក្រហមថ្មីនេះ អ្នកអាចចាប់ផ្ដើមកុម្ម៉ង់ទុកមុន ចាប់ពីថ្ងៃនេះតទៅបានដល់ថ្ងៃទី ថ្ងៃទី ០៤ មិថុនា នៅតាមបណ្ដាហាងលក់ដែលជាតំណាងចែកចាយផលិតផល vivo នៅទូទាំងប្រទេសកម្ពុជា ដើម្បីទទួលបានកាដូប្រើប្រាស់បន្ថែមនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post