Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ បុរសម្នាក់ ត្រូវឃាតកដៃឆៅ មិនស្គាល់អត្តសញ្ញាណ វាយសម្លាប់ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ក្រុមទី២០ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឈៀត បុណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត ភូមិថ្លុកប្ញស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទីលំនៅ បច្ចុប្បន្ន សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបាន​ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកដំបងជ្រុង វាយនិងកាប់ផ្នែកខាងមុខ ក្បាល បណ្តាលឲ្យ​ស្លាប់។

តាមការពិនិត្យសាកសព នៅលើមុខ ចិញ្ចើម ចង្កា បបុរមាត់ មានស្នាមរបួស ឈាមហូរ តាមត្រចៀក ស្នាមជាំកករ ជាំដើមទ្រូង និងជាំកំភួនដៃស្តាំ។ ក្រោយពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី។ ជនដៃដល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor