Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជម្លោះដីធ្លីអូសបន្លាយជាយូរឆ្នាំរហូ​តមកដល់បច្ចុប្បន្ន​ នៅតែមិនទាន់ដោះស្រាយជូ​នពួកគាត់ ធ្វើឲ្យ​ពួកគាត់កើតទុក្ខមិនសុខចិត្ត បាននាំគ្នា​ឡើងមកដល់រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ។

ប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តកំពង់ចាម ប្រហែល២០នាក់ តំណាងឲ្យ​៣៧គ្រួសារ នៅភូមិកូឡា  និង​ភូមិបឹងប្រសាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅម៉ោង១រសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានមកប្រមូលផ្ដុំគ្នា នៅមុខ​ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បី​ឲ្យ​ក្រសួងជួយពន្លឿនដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលអូសបណ្ដាយ​អស់រយៈពេល២ឆ្នាំហើយ មិនទាន់បានដោះស្រាយនៅឡើយ។

ជាងមួយម៉ោងក្រោយ ពោលគឺនៅ​ម៉ោង២៖២០នាទី តំណាងក្រសួងរៀបចំដែនដីលោក សុខ យស បាន​អនុញ្ញាតឲ្យ​តំណាងពលរដ្ឋចំនួន៥នាក់ (ប្រុស២នាក់) ចូលជួបដាក់ញត្តិ។ ហើយនៅម៉ោង២៖៥៥នាទី តំណាងប្រជាពលរដ្ឋចេញវិញ ដោយប្រាប់ថា ក្រសួងបាន​បញ្ជូនឯកសារទៅលោក​រដ្ឋមន្ត្រី ហើយនឹង​បញ្ជូនបន្តទៅអភិបាលខេត្តកំពង់ចាម។

នៅ​វេលាម៉ោង៣៖១០នាទីរសៀលថ្ងៃដដែលនោះ ប្រជាពលរដ្ឋបាន​រំសាយពីក្រសួងរៀបចំដែនដី ហើយ​បន្តទៅខុទ្ទការល័យសម្តេចតេជោមុខវត្តបុទុម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor