Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចោរប្លន់មួយក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូស្គូពី១គ្រឿង ពីទឹកដីខណ្ឌដូនពេញ មកសង្ងំលាក់ខ្លួននៅបន្ទប់ជួលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យចាប់វាយខ្នោះ ក្រោយពីកំណត់ទីតាំងបាន ដោយសារម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS។

ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ ព្រមទាំងរឹបអូសវត្ថុតាងជាច្រើន បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះថា ពួកគេបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៦ ខែឧសភា នៅចំណុចមុខភោជនីយដ្ឋានមេត្រូ ម្តុំមាត់ទន្លេ ស្ថិតក្នុងខណ្ឌដូនពេញ។

មកទល់នឹងពេលនេះ ជនសង្ស័យទាំង៨នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor