
ឥណ្ឌាៈ ប៉ូលិសបាននិយាយថា ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេដុតសម្លាប់ទាំងរស់ បន្ទាប់ពីឳពុកម្តាយរបស់នាង បានដាក់ពាក្យប្តឹងទៅក្រុមព្រឹទ្ធាចារ្យដែលថា នាងត្រូវបានគេចាប់រំលោភសេពសន្ធវៈ។ នេះបើយោងតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃអាទិត្យនេះ។
មនុស្ស១៤នាក់ត្រូវបានចាប់ខ្លួន នៅក្នុងអំពើវាយយប្រហារខាងលើ នៅរដ្ឋ Jharkhand ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ។
ប៉ូលិសបាននិយាយថា ក្រុមព្រឹទ្ធាចារ្យបានបង្គាប់ឲ្យអ្នកជាប់ចោទពីបទចាប់រំលោភទាំងនោះ ធ្វើកូដកម្មដែលមានមនុស្ស១០០នាក់ និងបង់ប្រាក់៥០.០០០រូពី ស្មើនឹង៧៥០ដុល្លារជាការពិន័យ។

ពួកគេមានកំហឹងយ៉ាងខ្លាំង ដែលពួកគេបានវាយឳពុកម្តាយរបស់ក្មេងស្រីនោះ ហើយយកនាងទៅដុតសម្លាប់។
លោក Ashok Ram មន្តី្រប៉ូលិសប្រចាំតំបន់បានប្រាប់ដល់ អាហ្វអេហ្វប៉េថា “ជនជាប់ចោទ២នាក់ បានវាយដំ មកលើឳពុកម្តាយ ហើយបានប្រញាប់ទៅដល់ផ្ទះដែលពួកគេបានដុតក្មេងស្រីរងគ្រោះ ដែលមានអ្នកសមគំនិត ដែលជាបក្ខពួករបស់ពួកគេមួយចំនួនទៀត” ៕