Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ អាជ្ញាធរ​រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឲ្យ​បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរធ្វើចរាចពង្វាងស្តុបនាងគង្ហីងមួយរយៈនៅយប់ថ្ងៃទី៥ ខែឧសភានេះ ដើម្បី​សុវត្ថិភាព និង​បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ដោយយថាហេតុ ខណៈការដ្ឋាន​ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង ដែលបាននឹងកំពុងស្ថាបនាយ៉ាងញ៉ាប់ដៃញ៉ាប់ជើងនោះ ឈានដល់តំណាក់កាល​ស្ទូច​ដំឡើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​២ កាត់​ទទឹង​ផ្លូវទេព​ផ​ន។

បើយោងតាមសេចក្តីជូនដំណឹងនេះ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាប​ថា នៅ​យប់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ពោលគឺចាប់ពី​វេលា​ម៉ោង​៩ យប់ដល់​ម៉ោង ៥​ទៀប​ភ្លឺ ការដ្ឋាន​ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង នឹង​ចាប់ផ្តើម​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​២ ប្រវែង​៤១​ម៉ែត្រ កាត់​ទទឹង​ខាងលើ​វិ​ថី ទេព​ផ​ន ឬ​ផ្លូវ​លេខ​១៨២ ទីតាំង​ភ្ជាប់​ពី​ចិញ្ចើម​ផ្លូវ​ហាង Kawasaki ទៅ​ចិញ្ចើម​ផ្លូវ អូ​ឡាំ​ព្យា​ស៊ី​ធី​។

ដូច្នេះទេ ដើម្បី​សុវត្ថិភាព និង​បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ ការដ្ឋាន​នឹង​បិទ​ចរាចរណ៍​ឆ្លងកាត់​ក្នុង​រយៈពេល​ខាងលើ​។ សូម​បងប្អូន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន​នៅ​វេលា​យប់​ថ្ងៃទី០៥ឧសភានេះ មេត្តា​យោគយល់ ​អធ្យាស្រ័យ និង​ពង្វាង​ចរាចរណ៍​ដោយ​សេចក្តី​អនុគ្រោះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor