header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ រថយន្តកែច្នៃមួយគ្រឿង បើកបរលើផ្លូវចុះចំណោតដាច់ហ្វ្រាំងក្រឡាប់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍ក្រឡាប់រថយន្តកែច្នៃនេះ បានកើតឡើងនៅវេលាម៉ោង៤នឹង១៧នាទីល្ងាចថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវចុះចំណោត ស្ថិតក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រម៉ាស់  ហៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិតេនង៉ុល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នគរបាលបន្តថា រថយន្តកែច្នៃបើកបរក្នុងទិសដៅពីកើតមកលិច មានអ្នករួមដំណើម្នាក់មិនបានស្គាល់ឈ្មោះទេ ហើយមុនកើតហេតុគេបានចុះដើរមើលផ្លូវឲ្យសញ្ញាដល់អ្នកបើកបរទើបមិនមានគ្រោះថ្នាក់អ្វី។ ចំណែកជនរងគ្រោះដែលស្លាប់នោះ ជាអ្នកបើកបរតែម្តង ក្រោយកើតហេតុសពជនរងគ្រោះត្រូវសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post