Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសម្នាក់ ត្រូវរថយន្ត១គ្រឿង បុកកិនខ្ទេចសាកសពមើលសឹងមិនស្គាល់ បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0572 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបុកកិនបុរសម្នាក់ ខ្ទេចក្បាលស្លាប់គួរឲ្យរន្ធត់បំផុត។ ក្រោយបង្កហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង រួចអូសយកទៅរក្សាទុកបណ្តោះអាសន្ន រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor