គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍ នៃការចុះឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ សេចក្តីថ្លែងការណ៍នេះចេញនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១ ថ្លែងថា៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃទី៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន៣បានមកសុំទម្រង់បែបទ (ទ.១០០៨) ពីគ.ជ.ប គីគណបក្សខ្មែរសាធារណរដ្ឋ គណក្សឆន្ទៈខ្មែរ និងគណបក្សកសិករ។
ដោយឡែក គណបក្សនយោបាយ១៤ ផ្សេងទៀតក៏បានទទួលទម្រង់បែបបទ (ទ.១០០៨) ពីគ.ជ.ប ដែរគឺ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សអំណាចខ្មែរ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យថ្មី គណបក្សពន្លឺថ្មី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សធម្មាធិបតេយ្យ គណបក្សរស្មីខេមរា។
ការចុះបញ្ជីគណបក្សនយោបាយបានឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះត្រូវធ្វើឡើងតាមទម្រង់បែបបទលេខ១០០៨ របស់គ.ជ.ប និងត្រូវមានឯកសារភ្ជាប់មកជាមួយចំនួន១០សូមចូលទៅកាន់គេហទំព័រ www.necelect.org.kh/khmer/node/3140 ដើម្បីទទួលបានទម្រង់នេះ។