header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរនៅក្នុងខុនដូមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានចុះមកត្រួតពិនិត្យនៅទីតាំងលើ​ ដោយមានការឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ តែគេ​មិនទាន់ដឹងថា ពាក់ព័ន្ធនឹងករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ។ ទោះជាបែបណា ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនជនជាតិចិនខាងលើនេះ បើតាមការបញ្ជាក់ពី​ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានរាយការណ៍ថា ជនជាតិចិនទាំងនេះ តែងតែបង្កសំឡេងរំខានដល់អ្នកជិតខាងស្ទើរតែសម្រាក និងដេកពួកពុំបាន៕

វីដេអូ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post