header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីរសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៨ នាភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខណៈពលរដ្ឋ និងកម្មករសំណង់ បានប្រទះសពបុរសម្នាក់អាក្រាតកាយ មានសភាពហើមស្អុយរលួយ នៅជើងភ្នំខ្លាកូនខាងក្រោយវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ប្រមាណ ៧០០ម៉ែត្រ ។

សភាពនៃសព ដោយជើងកន្ធែក ដៃលាត អត់ខោ មានតែអាវយឺតដៃខ្លីក្រហម ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាម នៅឆ្ងាយពីសពប្រមាណ១៥មែត្រ ។

បើយោងការធ្វើកោសល្យវិច្ច័យសពបានរងរបួសបែកក្បាលពីក្រោយ ៤ស.មដាច់ចង្ការ៥ស.មសៀតផ្កាឆ្វេងស្នាមដាច់ ៣ស.ម បបូរមាត់លើដាច់ ៣ស.ម អាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ ។

សមត្ថកិច្ចសន្និដ្ឋានឱ្យដឹងថា សពមានឈ្មោះ ភឿន ស៊ីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ (ក្នុងគណនីហ្វេសប៊ុក ដាក់ថា កូវីត ) លំនៅដ្ឋានភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ជនរងគ្រោះស្លាប់ដោយឃាតកម្មវាយនឹងដុំថ្ម ដោយក្នុងនោះដែរ គ្រួសារជនរងគ្រោះ ថាបាត់ម៉ូតូ១គ្រឿងផងដែរ មុនរកឃើញសពនេះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post